ផ្លូវជាតិលេខ១ ដ៏ស្អាតរលោងស្រិល ដែលទើបតែសង់រួចដោយវិស្វករជប៉ុន ជាតំបន់ប្រកបដោយសក្តានុពល ជាមួយលំហូរការធ្វើដំណើរ និងការវិនិយោគផ្សេងៗ។ ដោយឡែកបើងាកមើលគម្រោងអភិវឌ្ឍបុរីវិញមានយ៉ាងច្រើនស្អេកស្កះ តាំងពីគល់ស្ពានច្បារអំពៅមកដល់ជិតផ្សារព្រែកឯងមានមិនក្រោម ៥ គម្រោងទេ សុទ្ធតែជាបុរីធំ។

ពេលនិយាយដល់បុរីតាមផ្លូវជាតិលេខ ១ គេនឹងលើកពីបុរីប៉េងហួតបឹងស្នោមុនគេ។ បុរីប៉េងហួតបឹងស្នោ ជាគម្រោងបុរីធំជាងគេនៅលើផ្លូវជាតិលេខ ១។ មានលំនៅដ្ឋានតូចធំរាប់ម៉ឺនល្វែងបានសាងសង់ និងកំពុងសាងសង់ពង្រីកឥតឈប់ឈរ លើផ្ទៃដីរាប់រយហិកតា។

បុរីហាយធិចលុច្សសារី ក៏ជាគម្រោងបុរីដ៏ធំមួយដែរនៅលើផ្លូវជាតិលេខ១។ បុរីហាយធិកលុច្សសារីផ្តោតសំខាន់លើការការអភិវឌ្ឍលំនៅដ្ឋានបែបប្រណិតៗសម្រាប់អ្នកមានជីវភាពលំដាប់។ បុរីនេះមានចម្ងាយត្រឹមតែជាង ៨០០ ម៉ែត្រខាងកើតស្ពានព្រះមុនីវង្ស។

នៅលើផ្លូវជាតិលេខ ១ បុរីមង្គលភ្នំពេញបាន បានដាក់ចេញគម្រោងអភិវឌ្ឍបុរីពីរកន្លែង មួយនៅជិតផ្សារព្រែងឯងក្បែរផ្លូវបត់ទៅរោងចក្រ Tiger និងមួយកន្លែងទៀតកំំពុងតែអភិវឌ្ឍចម្ងាយប្រហែលជាង ៥ គីឡូម៉ែត្រពីគម្រោងទីមួយក្បែរគម្រោងកៀនស្វាយផ្សាហ្សា។

ជាគម្រោងក្រោមការវិនិយោគដោយសហគ្រាសកាណាឌីយ៉ា។ កៀនស្វាយផ្លាហ្សា ក្រៅពីអភិវឌ្ឍជាលំនៅដ្ឋាន ក៏មានការកសាងផ្សារលក់ដូរដ៏ធំនៅលើផ្លូវជាតិលេខ ១ តែម្តង។

ទីក្រុងរណបកោះនរា នឹងក្លាយជាទីក្រុងថ្មីមួយទៀតទល់មុខទីក្រុងកោះពេជ្រ ផ្នែកជ្រោយម្ចាងនៃដងទន្លេលើផ្លូវជាតិលេខ ១។ ទីក្រុងរណបថ្មីនេះ គ្រោងចាយទុនជាង ២៥០០ លានដុល្លារ គ្រោងអភិវឌ្ឍមានអគារពាណិជ្ជកម្ម អគារស្នាក់ ខុនដូ ផ្សារទំនើប សណ្ឋាគារលើផ្ទៃដីជាង ១២៥ ហិកតា។

គម្រោងលំនៅដ្ឋាន The Palms ជាគម្រោងបែបរីសត ដ៏ប្រណីតដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងThe Palm ជាប្រភេទលំនៅដ្ឋានបែបផ្ទះវីឡាតាមជួរមាត់ទន្លេ ប្រៀបបានរីសតផ្កាយ5។
The Palms ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Oxley-Worldbridge ដែលទទួលបានជោគជ័យលើការអភិវឌ្ឍគម្រោងធំៗដូចជា The Bridge និង The Peak ជាដើម។ គម្រោងទាំងមូលមានសាងសង់វីឡា និងវីឡាប្រណីតជាង ២០០ ខ្នង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ។