រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឲ្យដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន ដែលទើបបានដំឡើងថ្មីនេះ មានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥០០០លីត្រ ស្មើនឹង០៥ បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យដែលមានតម្រូវការចាំបាច់ ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងថ្មីថ្ងៃនេះចំនួន ៨៣៦ នាក់ ថយចុះជាងម្សិលមិញដែលមានអ្នកឆ្លងសរុប ៨៨៩ នាក់។ ជាមួយគ្នានេះមានអ្នកជាសះស្បើយ ៩២៨ នាក់ និង ២៤ នាក់បានស្លាប់។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ តួលេខអ្នកឆ្លងសរុបនៅប្រទេសកម្ពុជាឡើងដល់ ៦៦ ៣៣៦ នាក់ អ្នកជាសះស្បើយ ៥៧ ៩៥៥ នាក់ និងស្លាប់ ១ ០៧៦ នាក់។
ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានម្តងហើយម្តងទៀតចំពោះបញ្ហាប្រឈមរបស់កម្ពុជាដែលនឹងការដេីរហួសបន្ទាត់ក្រហម ប្រសិនបេីបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ។
លោកស្រីនិយាយតាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖ ខ្ញុំបានលេីកឡេីងនូវការបារម្ភ និងសុំឱ្យបងប្អូនយេីងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡេីងវិញ កុំបន្ធូូរបន្ថយឱ្យសោះបេីយេីងមិនចង់ឃេីញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ។
បើតាមលោកស្រី រឿងវីរុសដែលតានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត័មានរួចហេីយ។ អ្វីដែលសំខាន់នាពេលនេះ ទោះជាដែលតា ឫអាល់ហ្វា យេីងត្រូវតែរួមគ្នាការពារ ព្រោះបច្ចុប្បន្ននេះ អាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា ទៅសឹងគ្រប់ខេត្ត-ក្រុងទៅហេីយ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។
លោកស្រីបញ្ជាក់ថា ហេតុអ្វូីយេីងគិតតែពីដែលតា ហេីយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរអាល់ហ្វា ឫវីរុសកូវីដ-១៩ ជារួម ទោះជាប្រភេទអ្វីក៏ដោយ ក៏យេីងនៅតែមានផលប៉ះពាល់គ្រាន់តែតិច និងច្រេីន។ ដូច្នេះ ការការពារកុំឱ្យឆ្លង ឫបេីឆ្លងហេីយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ ជាការចាំបាច់បំផុតក្នុងពេលនេះ។
លោកស្រីបន្ថែមថា ត្រូវភ្ញាក់រលឹកឡេីង បុគ្គលម្នាក់ៗ ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ដេីម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព៕