មិន​សូវ​ចំណេញក្នុង​ស្រុក​ អ្នក​វិនិយោគ​ថៃ​ជះ​លុយ​ទៅ​វិនិយោគ​ក្រៅ​ប្រទេស​រយលានដុល្លារ ត្រឹម​មួយ​ប៉ប្រិច​ភ្នែក

សង្គម​ និង​សេដ្ឋកិច្ច អន្តរជាតិ

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Thai Enquirer បាន​ឲ្យ​ដឹង​ថា ទិន្នន័យ​ដែល​បាន​មកពី​​ការ​ស្រាវជ្រាវ​ពី Kiatnakin Phatra Financial Group (KKP) បាន​បង្ហាញ​ពី​ចំនួន​នៃ​វិនិយោគិន​ទាំង​ជនជាតិ​ថៃ និង​ជនបរទេស​ជាច្រើន​កំពុង​ជះ​លុយ​ទៅ​លើ​ការ​វិនិយោគ​ក្រៅ​ប្រទេស​ ជាជាង​វិនិយោគ​ក្នុងស្រុក​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេល​សេដ្ឋកិច្ច​នៃ​ប្រទេស​ថៃ កំពុង​ស្ថិត​ក្នុង​សភាព​ជាប់​គាំង ដោយសារ​ការ​ធ្វើ​ចត្តាឡឺស័ក និង​បម្រាម​ផ្សេងៗ​ទាក់ទង​នឹង​បញ្ហា​ COVID-19 បាន​ធ្វើ​ឲ្យ​វិនិយោគិន​ថៃ​ជា​ច្រើន​សម្រេច​យក​លុយ​មួយ​ចំនួន​ទៅ​បណ្ដាក់ទុន​ក្រៅ​ប្រទេស ដែល​មាន​សុវត្ថិភាព និង​អាច​មាន​ផល​ចំណេញ​ច្រើន​ជាង​ក្នុងស្រុក។

ទឹកប្រាក់​ប្រមាណ ៣០០ ពាន់​លាន​បាត ឬ​ជាង​ ៩០០​ លាន​ដុល្លារ បាន​រសាត់​ចេញ​ពី​ប្រទេស​ថៃ​ត្រឹម​មួយប៉ប្រិចភ្នែក ដោយសារ​វិនិយោគិន​ថៃ​ជះ​លុយ​ដ៏​សម្បើម​នោះ​ទៅលើ​ទីផ្សារ​បរទេស​ ដែល​ស្ថិតិ​មួយ​នេះ​គឺ​វា​កើនឡើង​ខ្លាំង​មែនទែន​អំឡុង​មួយ​ទសវត្ស​ចុងក្រោយ។

បញ្ជាក់​ថា ប្រសិនបើ​ វិនិយោគិន​នៅ​ប្រទេស​ថៃ​បន្ត​ជះ​លុយ​ទៅ​ក្រៅ​ប្រទេស​ច្រើន​ហូរហែ​បែបនេះ ជាជាង​ធ្វើ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​នោះ សេដ្ឋកិច្ច​ក្នុង​ស្រុក​ច្បាស់ជា​កាន់តែ​ដុន​ដាប​ខ្លាំង​ឡើងៗ​ជា​មិនខាន​ឡើយ៕

ប្រភព: tastythailand