ខេត្ត​ព្រះសីហនុ​​ប្រជុំ​កោះ​​តូចធំ​ចំនួន ៣២ កោះ​ខ្លះ​​ឮតែឈ្មោះ កម្រ​​មាន​អ្នក​​​ទៅដល់

សង្គម​ និង​សេដ្ឋកិច្ច

ក្រៅ​ពី​កោះរ៉ុង​ដ៏ល្បី ខេត្ត​ព្រះសីហនុ​​ប្រជុំ​កោះ​តូច​ធំ​​ចំនួន ៣២ ដែល​ឈ្មោះ​កោះ​ខ្លះ​អ្នក​ទេសចរកម្រ​បាន​​ឮ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​អ្នក​នាំពាក្យ​ឲ្យ​ខេត្ត​ព្រះសីហនុ លោកឃាង ភារម្យ ខេត្តព្រះសីហនុ​ ក្រៅពី​កោះរ៉ុងដែល​ភ្ញៀវ​ទេសចរប្រដូច​​កោះឋានសួគ៌ ខេត្ត​ព្រះសីហនុ​មានកោះស​រុប ៣២ ដែល​កោះ​​ខ្លះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ដែន​គោក​ពិបាក​ធ្វើ​ដំណើរ​ទៅដល់។

លោក​បាន​រៀបរាប់ឈ្មោះ​កោះទាំង ៣២ ស្ថិត​ក្នុង​ដែ​នលំហសមុទ្រខេត្តព្រះសីហនុ​ដែលមានដូចជា៖

ទី១ កោះព្រាប
ទី២ កោះពស់
ទី៣ កោះថាស (កោងកាង)
ទី៤ កោះដែកគោល
ទី៥ កោះត្រេះ (កោះខ្ទះ)
ទី៦ កោះរុង
ទី៧ កោះបង
ទី៨ កោះប្អូន
ទី៩ កោះកូន (កុក/កណ្តាល)
ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល
ទី១២ កោះតូច
ទី១៣ កោះប្រើស
ទី១៤ កោះថ្មី
ទី១៥ កោះច្រឡុះ (ក្របី)
ទី១៦ កោះតាគៀវ
ទី១៧ កោះឬស្សី
ទី១៨ កោះស្រមោច
ទី១៩ កោះសំពោច
ទី២០ កោះដូង 
ទី២១ កោះព្រីង
ទី ២២ កោះខ្មោច
ទី២៣ កោះត្រងោល
ទី២៤ កោះវាល
ទី២៥ កោះតាង
ទី២៦ កោះមួយ
ទី២៧ កោះដំឡូង (ក្តាម)
ទី២៨ កោះពីរលិច
ទី២៩ កោះពីរកើត
ទី៣០ កោះតា
ទី៣១ កោះយាយ
ទី៣២ កោះចៅ

កោះទាំងបីចុងក្រោយនេះជាប្រជុំកោះពូលូវៃ។