កម្ពុជាត្រៀមខ្លួនជាស្រេចជាមួយដៃគូរអភិវឌ្ឍន៍ក្នុងការខិតខំស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច សង្គម

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងទ្វេភាគីនិងពហុភាគីក្នុងការចូលរួមចំណែកក្នុងការខិតខំស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច សង្គម និងលើកកម្ពស់វិបុលភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូបក្រោយករណីនៃវីរុសកូវីដ១៩បញ្ចប់ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្ដីពី «ហិរញ្ញប្បទានរបៀបវារៈ ការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» នាពេលកន្លងទៅ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ពហុភាគីនីយកម្មសាកលភាវូបនីយកម្ម និងក្របខ័ណ្ឌផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងតែត្រូវបានបំផ្លិចបំផ្លាញ។

សម្តេចតេជោបន្តថា៖ «ជាការពិតណាស់ គឺទាមទារការវាយតម្លៃឡើងវិញលើគ្រប់ទិដ្ឋភាពរួមទាំងពេលវេលា ទិសដៅយុទ្ធសាស្ត្រ ផែនការសកម្មភាព និងធនធានសម្រាប់សម្រេចរបៀបវារៈរបស់យើងនៅក្រោយករណីឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បញ្ចប់ទៅ»។

សម្តេចបន្ថែមថា ក្នុងបរិបទនេះ ប្រទេសនីមួយៗត្រូវប្រែក្លាយការគម្រាមកំហែងដែលកើតឡើងដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ទៅជាកាលានុវត្តភាពសម្រាប់កំណែទម្រង់ក្នុងស្រុកដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច បង្កើតបរិយាកាសធុរកិច្ចអំណោយផលនិងពង្រឹងការប្រមូលចំណូលរបស់រដ្ឋាភិបាល។

សម្តេចបន្ថែមទៀតថា ប្រទេសនីមួយៗចាំបាច់ត្រូវផ្តល់អាទិភាពដោយផ្ទាល់ដល់ការចំណាយសាធារណៈដល់វិស័យដែលទាក់ទងនានាជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ រួមមានការអប់រំ សុខភាព ការគាំពារសង្គម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ADB ព្យាករណ៍​​ថា ​គ្រួសារ និង​ក្រុមហ៊ុន​ឯកជន​​នានា​​នឹង​​​បន្តជួប​វិបត្តិ​ ឬ​សម្ពាធ​​ផ្នែក​​សេដ្ឋកិច្ច បើទោះបីសេដ្ឋកិច្ចជាតិ​​អាច​​ងើប​ឡើង​វិញ​​ក្នុងឆ្នាំ​២០២១ នេះក៏ដោយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ដែល​ចេញ​​ផ្សាយ​​កាលពីថ្ងៃទី២៨ ខែមេសា អោយ​ដឹង​ថា បើតាម​​ការព្យាករណ៍ ​​សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​កើន​ឡើង​វិញ​​ចំនួន ៤% ក្នុង​ឆ្នាំ២០២១ និង​ជាង ៥% ​ក្នុង​ឆ្នាំ​២០២២៕