ពេលបច្ចុប្បន្នមានយុវជនជាច្រើនបាននឹងកំពុងចិញ្ចឹមចិត្តចង់ហក់មកប្រឡូកក្នុងវិស័យអចលនទ្រព្យ ពីព្រោះឃើញអ្នកធ្វើការវិស័យមួយនេះទទួលបានជោគជ័យបង្កើតទ្រព្យមហាសាលត្រឹមរយៈពេលខ្លី ទន្ទឹមនឹងនោះក៏ពួកគាត់បានលើកឡើងនូវហេតុផលអះអាងរៀងៗខ្លួន ដោយខ្លះថាខ្លួនមានទុន និងខ្លះថាខ្លួនខ្វះទុន តែពួកគាត់ស្រឡាញ់ និងចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
អ្នកជំនាញអចលនទ្រព្យ និងជាប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន លើកឡើងលើទំព័រហ្វេសប៊ុកថា៖ វិស័យអចលនវត្ថុមានការបែងចែកជាច្រេីនផ្នែក ឬមានក្រុមហ៊ុនច្រេីនប្រភេទ រួមមាន៖
១. ក្រុមហ៊ុនភ្នាក់ងារ: នាំអ្នកទិញ ទិញ ឬនាំអ្នកលក់ លក់អចនវត្ថុ ដេីម្បីបានកម្រៃជេីងសារ។
ឧ. យេីងហៅសាមញ្ញថា អ្នកគក់ជេ។
២. ក្រុមហ៊ុនវាយតម្លៃ: ប៉ានប្រមាណតំលៃអចលនវត្ថុក្នងទីផ្សារដេីម្បីបានថ្លៃសេវាវាយតម្លៃ។
ឧ. វាយតំលៃអចលនវត្ថុឱ្យម្ចាស់អចលនវត្ថុដេីម្បីធនាគាផ្តល់ប្រាក់កម្ចី។
៣. ក្រុមហ៊ុនគ្រប់គ្រង: គ្រប់គ្រងលេីដំណេីរការ ឬសេវាកម្មដល់ការរស់នៅរបស់ម្ចាស់អចលនវត្ថុ ដេីម្បីបានថ្លៃគ្រប់គ្រងប្រចាំខែ។
ឧ. ការគ្រប់គ្រងអគារខុនដូ ផ្សារទំនេីប។
៤. ក្រុមហ៊ុនវិនិយោគ: ទិញ លក់ អចលនវត្ថុដេីម្បីបានផលចំណេញ។
ឧ. ទិញពេលតម្លៃថោក លក់វិញពេលឡេីងថ្លៃ។
៥. ក្រុមហ៊ុនអភិវឌ្ឍន៍: កែឆ្នៃ រៀបចំដី ដេីម្បីសាងសង់ជាលំនៅដ្ឋាន ឬអគារពាណិជ្ជកម្ម លក់ឬជួលវិញ ឬជួសជុលអចលនវត្ថុចាស់ៗឡេីងវិញ។
ឧ. ក្រុមហ៊ុន ជីបម៉ុង និងប៉េង ហួត -ល-។
ជាមួយគ្នានេះ លោក សុខនឿន ក៏បានអះអាងដែលថា សម្រាប់រូបលោកគឺជ្រើសរើសនិងកំពុងធ្វើលេខរៀងទី ១-៤ និង៥។