បណ្ឌិតហោរាស្រ្តខ្មែរ ឡុង បូរ៉ា ត្រូវបានសភាពាណិជ្ជកម្មកម្ពុជា ប្រកាសជាសមាជិកថ្មីរបស់ខ្លួនបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានប្រកាសសមាជិកថ្មីរបស់ខ្លួនបន្ថែម គឺឯកឧត្តម ឡុង បូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នាគរាជ រៀល អុីស្ទេត ឯ.ក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

បន្ថែមពីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នាគរាជ រៀល អុីស្ទេត ឯ.ក ឯកឧត្តមបណ្ឌិតហោរាស្រ្ត ឡុង បូរ៉ា ជាទីប្រឹក្សាក្រសួងធម្មការ និងកិច្ចការសាសនាដែលមានឋានៈស្នើនឹងអគ្គនាយក។ លោកគឺជាបញ្ចវ័នខ្មែរដ៏កម្រម្នាក់នៅក្នុងវិជ្ជាហោរាស្រ្តនៅប្រទេសកម្ពុជា ខណៈដែលលោកត្រូវបានចាត់ថាជាអ្នកដែលមានចំណេះជ្រៅជ្រះខាងក្បួនហោរាស្រ្តល្បីឈ្មោះនាពេលបច្ចុប្បន្ន។

ក្នុងខែមីនា ឆ្នាំ២០២០កន្លងទៅ អ្នកនៅក្រុងសួង ដែលត្រូវបានគេស្គាល់ថា លោកគ្រូហោរ៉ាសាស្រ្ដឡុងបូរ៉ា ហៅលោកតាថ្មអណ្តែត ទទួលបានពានរង្វាន់បរិញ្ញាជីវិត បណ្ឌិតគុណធម៌ ពីរាជរដ្ឋាភិបាលប្រទេសថៃ។ ក្នុងឆ្នាំដដែលនេះលោកក៏សម្រេចចិត្តធ្វើការស្រាវជ្រាវចងក្រងឯកសារបុព្វបុរស និងព្រឹទ្ធាចារ្យយកមកបញ្ចូលហើយបង្កើតជាក្បួនថ្មី ដែលមានឈ្មោះញថា “ដួងកែវនាគរាជ”៕