ប្រយុទ្ធ​កូវីដ​រដ្ឋាភិបាល​ចាយ​ថវិកា​ជាតិ​អស់​ជាង ១ ពាន់លាន​ដុល្លារ បើយក​​ទៅ​សង់ស្ពាន​​មិន​តិច​ជាង ១០ កន្លែង​

សង្គម​ និង​សេដ្ឋកិច្ច

​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោហ៊ុន សែន​បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាតិ​​អស់​ជាង ១ ពាន់​លាន​ដុល្លារ​រហូត​មក​ដល់​ពេលនេះ​ដើម្បី​ប្រយុទ្ធជំងឺ​កូវីដ​​១៩។ ថវិកា​ចំណាយ​នេះ​គឺ​ទំហំធំធេងណាស់ ប្រសិនជា​យក​ទៅកសាងហេដ្ឋរចនាសម្ព័ន្ធ អាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមិនតិចជាង ១០ កន្លែង​នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​តេជោ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ធ្វើ​​ស្ពាន​មួយ​​​កន្លែង​អស់​ត្រឹមតែ ៥០ លាន​ដុល្លារ ទៅ ៦០​ លាន​ដុល្លារប៉ុណ្ណោះ។

ចាប់តាំងពីកូវីដ១៩ បានរាតត្បាតកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់សាច់ប្រាក់សន្សំអស់ជាង១​ ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ១៩​។

យ៉ាងណាមិញ បើ​តាម​ប្រមុខ​មេដឹកនាំ​កម្ពុជា​​ រដ្ឋាភិបាល​​នៅសល់​សាច់ប្រាក់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ទៀត ដោយ​មិន​​រាប់​ពី​ទុនបំរុង​អន្តរជាតិ​ប្រមាណ​ជា ២០ ពាន់​លាន​ដុល្លារ​និង​មាស​ប៉ុន្មាន​សិប​តោន​នោះទេ​។​ សម្តេច​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​ កាលៈទេសៈ​​នេះ​​រដ្ឋាភិបាល​ត្រូវ​​ចាយ​ ព្រោះ​គ្មានជម្រើសអ្វីល្អជាងនេះ៕