នាយករដ្ឋមន្រ្តីប្រកាសនូវភាពបរាជ័យនៃដំណើរការបូមប្រេងជាលើកដំបូងនៅកម្ពុជា ដោយក្រុមហ៊ុន KrisEnergy

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវជនដែលមានអាយុពី១២ដល់១៧ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា បាន​ប្រកាសនូវភាពបរាជ័យនៃដំណើរការបូមប្រេងជាលើកដំបូងនៅកម្ពុជា ដោយក្រុមហ៊ុន KrisEnergy។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបញ្ជាក់ថា៖ “​នៅថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០២០ ដែលយើងប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលបរាជ័យហើយ។ យើង​គ្រោងថា ក្នុងមួយថ្ងៃបូមប្រេងបាន៥,៧០០បារ៉ែល តែទីចុង​បំផុត​មួយថ្ងៃ​បាន​តែ​១,០០០បារ៉ែល”។

ឥឡូវ​ក្រុមហ៊ុន​ហ្នឹង​ក្ស័យធន ហើយវាបូក​ថែមទាំង​អាកប៉ាល់​ដែល​យើង​បូមប្រេង]ដាក់ហ្នឹង ​វារត់ចេញ​ទៅ​បាត់ទៅ ដោយយើង​ទប់​​មិនទាន់វា​ចូល​ដល់​ដី​ថៃ រួចហើយ​គេមាន​មេធាវី​របស់​គេ។  ឥឡូវ ​វា​យក​ទាំង​​ប្រេង​ទៅ​បាត់​អស់​រលីង! បាត់អស់​អាប្រេង​ហ្នឹង។ សម្តេចតេជោថ្លែងបញ្ជាក់បន្ថែម។

គួររម្លឹកជូនថា កម្ពុជាបានផ្អាកដំណើរការបូមប្រេងឆៅទាំងស្រុង បន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន នាដើមខែមិថុនា ឆ្នាំ២០២១មក។

បើតាមអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ថ្លែងអ្នកប្រាប់អ្នកសារព័ត៌មានពេលកន្លងទៅបានឲ្យដឹង ក្រសួងរ៉ែ និងថាមពល កំពុងបន្តនិតីវិធីដោះស្រាយផ្នែកច្បាប់ ជាមួយក្រុមហ៊ុន KrisEnergy ខណៈក្រុមហ៊ុននេះក៏​កំពុង​ដំណើរ​ការរឿង​ក្ដី​នៅ​តុលាការ​ ក្រោយ​ប្រកាស​ក្ស័យធន​ដោយសារ​បំណុល៕