ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ នេះ បានប្រកាសពីតម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយទូទាំងប្រទេស គិតចាប់ពីថ្ងៃទី ០១ ខែសីហា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤០៥០ រៀល ។ ចំណែកឯប្រេងម៉ាស៊ូតវិញនៅក្នុងសប្ដាហ៍នេះមានតម្លៃ ៣៦០០ រៀល ក្នុង ១ លីត្រ ។

បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថា តម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានការធ្លាក់ថ្លៃជាងសប្ដាហ៍មុនចំនួន ៥០ រៀលខ្មែរ។ កាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាដល់ទៅ ៤១០០ រៀល ។ ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ឃើញថាមានការធ្លាក់ថ្លៃជាងសប្ដាហ៍មុនចំនួន ៥០ រៀលដូចគ្នា ដែលសប្ដាហ៍មុនប្រេងម៉ាស៊ូត គឺមានតម្លៃដល់ទៅ ៣៦៥០ រៀល ក្នុង ១ លីត្រ ៕
ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

