យោងតាមលិខិតលេខ ១៧៥៤ ព.ណកព ចុះផ្សាយនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើការប្រកាស អំពីការបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី ២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨-១១ ខែកញ្ញា ឆ្នាំ ២០២១ នៅឯទីក្រុង Xianmen ខេត្ត Fujian សាធារណា:រដ្ឋប្រជាមានិតចិន។
ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាស្រ័យដូចដែលបានប្រកាសខាងលើ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគ និងអ្នកផ្តល់សេវាទាំងអស់ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម គម្រោងវិនិយោគ ឬស្វែងរកដៃគូពាណិជ្ជកម្មជាមួយភាគីចិន អាចចូលរួមបាន ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវិនិយោគខាងលើបាន។
លោកអ្នក ដែលចាប់អារម្មណ៍ចំពោះ «ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី ២១» នៅប្រទេសចិននេះ អាចចាប់ផ្ដើមចុះឈ្មោះជាមួយវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬក៏អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់ នាយកដ្ឋានកិច្ចការពិព័ណ៍ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងដោយផ្ទាល់បានផងដែរ៕

