កំពង់ផែជលយាន្តសេះសចុះហត្ថលេខារួចរាល់ហើយ គ្រោងនឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ផែជលយាន្តសេះសរ ត្រូវបានរដ្ឋបាលខេត្តកែប សម្រេចអនុញ្ញាតិឲ្យក្រុមហ៊ុនអនុវត្តគម្រោងសាងសង់ផែហើយ​ បន្ទាប់ពីបានសិក្សាផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាអនុវត្តគម្រោងផែជលយានសេះសនេះ ធ្វើឡើងក្រោមវត្តមានលោក សោម ពិសិដ្ឋ អភិបាល​ខេត្តកែប រួមនឹងពីវិនិយោគិន លោក អ៊ឹង កូវហៃ កាលពីថ្ងៃទី៣ ខែសីហានេះ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សោម ពិសិដ្ឋ ថ្លែងថា “គម្រោងផែជលយានសេះស នេះ ជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្តកែប ផងដែរ” ។

លោកជឿជាក់ថា គម្រោងផែជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ក៏ជាផ្នែកមួយនៃការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងបំរើ សេវាកម្មទេសចរណ៍។

លោកអភិបាលក៏បានជម្រុញដល់វិនិយោគិនដែលទទួលខុសត្រូវ អនុវត្តគម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង ដើម្បីអោយសមិទ្ធផលដែលទទួលបានប្រកបដោយគុណភាព តាមស្តង់ដា និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់អោយបាន តាមពេលកំណត់។

បេីតាមការអះអាងពីលោក អ៊ឹង​ កូវហៃ វិនិយោគិនលើកំពង់ផែជលយាន្តសេះសនេះ ថានិងអាច បញ្ចប់គម្រោងសាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់ប្រហែលពីរឆ្នាំ៕