ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ នេះ បានឱ្យដឹងពីតម្លៃហាងឆេងប្រាក់រៀលខ្មែរ ធៀបទៅនឹងប្រាក់របស់ប្រទេសសំខាន់ៗមួយចំនួន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ថ្ងៃនេះ លុយ ១ ដុល្លារអាមរិក គឺស្មើនឹង ៤០៧៦ រៀល , ១អឺរ៉ូ ទិញចូល ៤៨២៥ រៀល លក់ចេញ ៤៨៧៣ រៀល , ១ ផោនអង់គ្លេស ទិញចូល ៥៦៦២ រៀល លក់ចេញវិញ ៥៧១៨ រៀល ។
ដោយឡែកសម្រាប់ហាងឆេងប្រាក់រៀល ធៀបនឹងប្រាក់យ៉ន់ចិន គឺ ១ យ៉ន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ខណ: ១០០ យ៉េនជប៉ុន ទិញចូល ៣៧២១ រៀល លក់ចេញ ៣៧៥៨ រៀល ស្របពេល ១០០ វុនកូរ៉េ ទិញចូល ៣៥៦ រៀល និងលក់ចេញ ៣៦០ រៀល ។
ទន្ទឹមនឹងនេះផងដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១៧ រៀល លក់ចេញ ៣០៤៧ រៀល ខណ: ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៧៩ រៀល៕

