មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (Enterpreneuship Development Fund) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយតំណាងក្រុមហ៊ុន Alibaba.com ស្តីពីការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី E-commerce និងលទ្ធភាពក្នុងការទទួលបានការដាក់លក់ទំនិញរបស់កម្ពុជានៅលើ Platform របស់ក្រុមហ៊ុន Alibaba ពិសេសសម្រាប់ទីផ្សារប្រទេសចិន។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានបញ្ជាក់ ក្រោយជួបពិភាក្សាគ្នា ជាលទ្ធផលផលិតផលស្វាយចន្ទីនិងម្រេចកំពត GI ត្រូវបានជ្រើសរើសដើម្បីត្រៀមលក្ខណៈធ្វើការសាកល្បងដាក់លក់នៅលើ Platform របស់ក្រុមហ៊ុន Alibaba។
ផលិតផលគ្រាប់ស្វាយចន្ទីនិងម្រេចកំពត GI ជាផលិតផលគំរូផ្តល់ឱ្យភាគីក្រុមហ៊ុន Alibaba។ ដោយសារផលិតផលទាំង ២ នេះមានសក្តានុពលខ្លាំង ពីព្រោះការនាំចេញគ្រាប់ស្វាយចន្ទីមានកំណើនខ្ពស់ ដូចនេះបើកំណើននេះស្រូបទាញទីផ្សារចិនបានមួយចំនួនធំ កម្ពុជានឹងអាចជំរុញសកម្មភាពផលិតកម្មនេះកាន់តែច្រើនថែមទៀតហើយម្រេចក៏ដូចគ្នាដែរ ហើយនេះជាការជួយដល់កសិករកម្ពុជា ។
របាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូង ដើមឆ្នាំ២០២១នេះកម្ពុជា សម្រេចការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ២ម៉ឺន២ពាន់តោនមានការកើនឡើងជាង៥០០ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ក្នុងនោះបរិមាណនាំចេញម្រេចទៅកាន់ប្រទេស វៀតណាមមានចំនួនច្រើនជាងគេបំផុត៕