ហេតុអ្វីប្រជាជនកម្ពុជា ត្រូវប្រើសេវាហិរញ្ញវត្ថុណាទទួលស្គាល់ដោយធនាគារជាតិ?

សង្គម​ និង​សេដ្ឋកិច្ច

ថ្មីៗនេះ នៅក្នុងកិច្ចពិភាក្សា ស្តីពី “វិស័យធនាគារ ននិងហិរញ្ញវត្ថុនៅកម្ពុជា” ក្រោមប្រធានបទ “សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងកិច្ចគាំពាអតិថិជន ក្នុងវិស័យមីក្រុហិរញ្ញវត្ថុ” លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់តែសេវាហិរញ្ញវត្ថុណា ទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជាផ្តល់កិច្ចការពារអតិថិជន និងលើកកម្ពស់ដល់ការទទួលខុសត្រូវ ផ្នែកសេវាហិរញ្ញវត្ថុរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផល វ៉ាន់ឌី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ ” ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ ដោយធនាគារជាតិនៃកម្ពុជា ដែលជាសេវាហិរញ្ញវត្ថុ មានកិច្ចគាំពារដល់អតិថិជន ” ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងនោះដែរ នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្ថែមទៀតថា ការចូលរួមរបស់បងប្អូន គឺដើម្បីការពារភាពរឹងមាំ នៃវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បី​ចៀសវាងការប្រើប្រាស់សេវាមិនផ្លូវការ ដែលអាចផ្តល់​ហានិភ័យ​ខ្ពស់ ។

សមាគមហីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នដែលមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថាប្រជាជានកម្ពុជាគ្រប់រូបទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយ​​​និរន្តរភាព​។   

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា មានអតិថិជនសរុបប្រមាណជាង ២លាននាក់ ដែលខ្ចីប្រាក់សរុបប្រមាណ ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោមអតិថិជនប្រមាណ ២លាននាក់នោះ គឺមានអតិថិជនប្រមាណ៣០ម៉ឺននាក់ ពួកគាត់បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយរៀបចំឥណទានឡើងវិញ ដោយមានទំហំទឹកប្រាក់ជាង១ ៤០០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ៕