ក្បាច់បោកបញ្ឆោតតាមប្រព័ន្ធទូរស័ព្ទនៅស្រុកយើងឧស្សាហ៍ជួបប្រទះណាស់ ដោយជនខិលខូចតេទាក់ទងកុហកបានឈ្នះរង្វាន់ធំ តម្រូវឲ្យជនរងគ្រោះផ្ញើរប្រាក់ ទើបអាចបើករង្វាន់បាន ឬឆបោកក្រុមគ្រួសារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវការលុយជាបន្ទាន់ជាដើម។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
យ៉ាងណា ការបោករបៀបនេះមិនមែនមានតែនៅស្រុកខ្មែរឡើយ ដោយនៅខាងសហរដ្ឋអាមេរិកឯណោះវិញ ប្រជាជនខាតបង់អស់ប្រមាណជិត ៣០ ពាន់លានដុល្លារឯណោះ ក្នុងឆ្នាំ ២០២០ ដោយអាចនិយាយបានថា ស្ទើរតែ ១/៣ នៃប្រជាជនអាមេរិកលង់ខ្លួននឹងការបោកប្រាស់មួយនេះ។
បើតាមសេចក្ដីរាយការណ៍ពី Truecaller បានឲ្យដឹងថា ប្រជាជនអាមេរិកប្រមាណ ៥៩,៤ លាននាក់បានបាត់បង់ប្រាក់កាស តាមរយៈការបោកបញ្ឆោតខាងលើ ដោយក្រុមអនាមិកទាំងអស់នោះតេមកនិយាយដូចជា ដល់ថ្ងៃបង់ប្រាក់ធានារ៉ាប់រងប្រចាំខែជាដើម។
ប្រភពដដែលបន្ថែមថា ១៩% នៃចំនួនខាងលើ គឺត្រូវបានបោកប្រាស់លើសពីម្ដងដោយក្បួនដដែលៗបែបនេះ។
មិនត្រឹមតែអត្រាជនរងគ្រោះកើនឡើងឡើយ សូម្បីតែចំនួនទឹកប្រាក់ក៏កើនឡើងដូចគ្នា។ ចាប់តាំងពីឆ្នាំ ២០១៤ មកទល់ពេលនេះ ស្ថិតិលុយបាត់បង់ជាមធ្យមខ្ពស់បំផុតដែល Truecaller ធ្លាប់កត់ត្រាគឺ ៥០២ ដុល្លារក្នុងម្នាក់ ខណៈគេសង្កេតឃើញថា អ្នកដែលចាញ់បោកការបោកប្រាស់ប្រភេទនេះ ភាគច្រើនគឺជាបុរសដែលមានវ័យចន្លោះពី ១៨ ដល់ ៤៤ ឆ្នាំ។ បើគិតជាភាគរយ បុរសគឺ ៥៩,៤% ខណៈស្ត្រីគឺមានត្រឹម ៣៨,៣% ប៉ុណ្ណោះ៕
ប្រភព: cnbc