អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាគ្នាជាមួយដំណាងក្រុមហ៊ុនអាម៉ាហ្សូន Amazo ដើម្បីរកគន្លឹះនាំផលិតផលទៅលក់នៅសហរដ្ឋអាមេរិកតាមរយៈ amazon.com ដែលជាទីផ្សារពាណិជ្ជកម្មអនឡាយកំពូលធំមួយរបស់ពិភពលោក ខណៈរហូតមកទល់នឹងឥឡូវមិនទាន់មានអ្នកវ៉ាដាច់នៅឡើយ។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១០ ខែសីហានេះ មានការអញ្ញើញពី លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី លោក លីអុង យូង ប្រធានផ្នែកជ្រើសរើសតំណាងលក់របស់ក្រុមហ៊ុនអាម៉ាហ្សូន Amazon Global Selling Rest of Southeast Asia និងក្រុមហ៊ុនកម្ពុជាដែលសមាជិកស្ថាប័នបាកូដកម្ពុជាផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីពិភាក្សាអំពីយន្តការនានានៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាមរយៈ amazon.com និងការត្រៀមលក្ខណៈទាំងគុណភាពនិងបទដ្ឋានតម្រូវនានា។
សូមបញ្ជាក់ថា សិស្ខាកាមទាំងអស់ បានពិភាក្សា និងចូលរួមមតិដោយផ្ទាល់ជាមួយនិងអ្នកតំណាងក្រុមហ៊ុនអាម៉ាហ្សូន និងបានស្វែងយល់អំពីសារៈប្រយោជន៍លេខបារកូដដែលតម្រូវឲ្យមានជាចាំបាច់សម្រាប់លក់ផលិតផលនៅលើ amazon.com៕