កម្ពុជាប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែមិនពឹងផ្អែកលើកាស៊ីណូអនឡាញនោះទេ។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រាប់គណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន កាលព្រឹកមិញនវ អំពីមូលហេតុនៃការបិទកាស៊ីណូអនឡាញនៅកម្ពុជា។
នៅព្រឹកថ្ងៃទី៨
ខែតុលា ឆ្នាំ ២០១៩នេះ
សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា
បានអនុញ្ញាតអោយគណៈប្រតិភូសមាគមត្រកូល
ហ៊ុន នៃប្រទេសចិន ជួបសំដែងការគួរសម
និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ សម្ដេចតេជោ
ហ៊ុន
សែនបានស្វាគមន៍ដល់សមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ។
អ្វីដែល
ចំណុចសំខាន់ដែលអ្នកវិនិយោគចិនចង់ដឹងនោះ
គឺonline casino
ដោយសម្ដេចបានប្រាប់ទៅចិនថា
កម្ពុជាប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី
ប៉ុន្តែមិនពឹងផ្អែកលើកាស៊ីណូអនឡាញនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជា
និងចិន
ជាពិសេសសម្ដេចបានមានប្រសាសន៍គូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់យកនយោបាយចិនតែមួយ
ដែលគោលនយោបាយចិនតែមួយនេះ
គឺកម្ពុជាបានចាប់ផ្តើមតាំងពីសម័យសម្ដេចព្រះបរមរតនកោដ្ឋ
សម្តេចព្រះនរោត្ដម សីហនុ
មកម្លេះ ។
ក្នុងកិច្ចប្រជុំនេះគឺសហគ្រិនដែលមកពីប្រទេសចិនគឺមកពីបណ្ដាខេត្តផ្សេងៗនៃប្រទេសចិនសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលគាត់មកសិក្សាអំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែលពាក់ព័ន្ធនឹងអ្វីដែលកន្លងមកនេះ សម្ដេចបានស្នើទៅថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង ឈាង នៅក្នុង៣ចំណុចសំខាន់ ៖
ទី១) សូមឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត វិនិយោគនៅកម្ពុជា ទោះបីជាមានការបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជាក៏ដោយ គឺសម្ដេចស្នើសុំឲ្យចិននៅតែបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត។
ទី២) សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មីរបស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី។
ទី៣)
សម្ដេចតេជោបានស្នើទៅថ្នាក់ដឹកនាំចិនត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាលបានលុបចោលនូវ
online casino លើប្រទេសកម្ពុជា
គឺសម្តេចបានបញ្ជាក់ថា
កម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី
ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ
ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច
ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា
និងធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់
តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត
មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ។
កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះហើយកាស៊ីណូអនឡាញនេះ
ក៏នាំមកនូវការប្រឈមដូចជា
ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម
ដែលអាចធ្វើប៉ះពាល់ដល់សង្គម។
សម្ដេចតេជោបានបញ្ជាក់ថា
បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា
និងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់
ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២
អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារ។
សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ
ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់
គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង
ក្នុងអនុតំបន់មេគង្គអាស៊ានចិន
និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
បច្ចុប្បន្ននេះ
យើងនៅមានសក្កដានុពលជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម
និងសេដ្ឋកិច្ច
ដោយសារកន្លងមកនេះយើងមានរួចទៅហើយនៅតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន
និងចិនអាស៊ាន តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន
ចិន
ដែលយើងគួរតែមើលនៅសក្តានុពលដែលអាចនាំចេញផលិតផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិន។
ក្នុងកិច្ចពិភាក្សានេះសម្តេចតេជោបានជំរុញឲ្យសហគ្រិនចិនមកវិនិយោគ
មកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយកុំមានការភ័យព្រួយចំពោះចំណុចណានៅប្រទេសកម្ពុជាឲ្យសោះ
ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ
មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ៕
ប្រភព៖ ផេក Samdech Hun Sen, Cambodian Prime Minister