ចាប់បាន​ជាក់ស្តែង​ក្រុមហ៊ុន​ទូរសព្ទ​ពីរ លក់ស៊ីម​​អត់យក​កាត​សម្គាល់ខ្លួន​អតិថិជន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមាន​ចាប់វិធានការ​លើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត ដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញជាក់ស្តែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធ្វើល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឱ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឱ្យឃើញ នូវការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួងលេខ ០០១ សរ.ផម-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និង សេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។

ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិតាមរយៈការទប់ស្កាត់ការប្រើប្រាស់ ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងនឹង​ចាត់វិធានការលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការលក់ និងចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។