មកទល់ពេលនេះគ្មានដំណោះស្រាយ កសិករប្រាប់ថា តាង៉ែនរាប់​ម៉ឺន​តោន ​​គិត​ជា​លុយ​ជិត​៥០​លាន​ដុល្លារ គ្រោង​ចាក់ចោល

សង្គម​ និង​សេដ្ឋកិច្ច

វិបត្តិទីផ្សារមៀនប៉ៃលិន របស់កសិករខ្មែររាប់ម៉ឺនតោនមិន​អាច​នាំ​ចេញ​ទៅ​កាន់​ដៃគូ​នៅ​ក្នុង​ប្រទេស​ថៃ​បាន ដោយខាងភាគីថៃបិទច្រកទ្វារព្រុំដែននៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើ​តាម​ការ​ប៉ាន់ស្មាន​ផ្លែ​មៀន​ប៉ៃលិន​ឆ្នាំ​នេះ​ប្រមាណ​៥​ម៉ឺន​តោន​អាចនឹង​ត្រូវ​ចាក់ចោល ព្រោះគិតមកទល់ថ្ងៃនេះទៅហើយមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេសម្រាប់ប្រជាកសិករដាំដុះដំណាំផ្លែមៀនតាមបណ្តាលខេត្តជាប់ព្រុំដែនប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កសិករ​ដាំ​តាង៉ែន ឬ​មៀន​ប៉ៃលិន​ម្នាក់​បាន​ទម្លាយ​ឲ្យដឹងថា ច្រក​មិន​បិទ​ទេ​គឺ​ថៃ​បិទ​តែ​មៀន​ប៉ៃលិន​ខ្មែរ​មិន​ឲ្យ​ចូល​តែ​ប៉ុណ្ណោះ តែ​ដំណាំ​ផ្សេង​ៗ​អាច​ចេញ​ចូល​បាន។ មូលហេតុ​គឺ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​រវាង​ប្រទេស​និង​ប្រទេស ដោយសារ​ឆ្នាំ​នេះ​មៀន​ប៉ៃលិន​ខ្មែរ​អំណោយ​ផល ផ្ដល់​ផល​ច្រើន។

បញ្ហារថយន្ត​ជាច្រើន​គ្រឿង​ទៅ​បិទ​នៅ​ច្រក​ទ្វារអន្តរជាតិដូង​ ដើម្បីសុំឲ្យអាជ្ញាធរ​ជួយ​ដោះស្រាយ ក្រោយ​អាជ្ញាធរ​ថៃ​បិទ​មិន​ឲ្យ​នាំ​តាង៉ែន​​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ ​មន្ត្រី​ដែល​ចុះ​ទៅ​ជួយ​ដោះស្រាយ​ការ​កកស្ទះ​តាង៉ែន​ ​កសិករ​ដដែល​បញ្ជាក់​ថា គ្មាន​សង្ឃឹម​នោះ​ទេ មន្រ្តី​បាន​ត្រឹមតែ​សន្យា តែ​ភាគរយ​ដោះស្រាយ​ចេញ​ស្ទើរ​តែ​គ្មាន។

​ទាក់ទងករណីផងដែរ ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏​ប្រកាស​​ឲ្យ​កសិករ​ខ្មែរ​បង្វែរ​ផ្លែ​តាង៉ែន​ដែល​ចាល់​មក​ច្រក​ព្រំដែន​វៀតណាម​វិញ ការប្រកាសនេះត្រូវ​កសិករកំពុងជួបបញ្ហាទីផ្សារ បានចោទ​ជា​ចម្ងល់​ថា “ដឹក​ទៅ​ច្រក​វៀតណាម​តើ​ឲ្យ​ថៅកែ​ណា​ ឬ​គ្រាន់​តែ​ប្រកាស​ឲ្យ​តែ​បាន​ទេ”។

លោក សួន ជុំ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍ មៀន ប៉ៃលិន បានប្រាប់សារព័ត៌មានកោះសន្តិភាពថា៖ គិត​ជា តម្លៃ​ប៉ាន់ស្មាន​ខូចខាត​ឆ្នាំ​នេះ​សម្រាប់​កសិករ​ទាំងអស់​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​គិត​ទៅ​តាម​តម្លៃ​ទីផ្សារ​មៀន​ពី​៣០០០​រៀល ទៅ​៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

លោក​បន្ថែម​ថា សម្រាប់​ទីផ្សារ​មៀន​ក្នុងស្រុក គឺ​មាន​តិច​បំផុត​ដែល​ផ្លែ​ឈើ​នេះ មាន​តម្រូវការ​តែ​សម្រាប់​ថ្ងៃសីល​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​មួយ​សីល​ៗ​មាន​តម្រូវការ​ផ្លែ​មៀន​ប៉ៃលិន​តែ​ជាង​១០​តោន​ប៉ុណ្ណោះ ដូច្នេះ​ក្រៅពី​នោះ គឺ​ត្រូវ​នាំ​ចេញ ដើម្បី​កែ​ច្នៃ តែ​បើសិនជា​គេ​បិទ​ព្រំដែន​មិន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៀត​គ្មាន​អ្វី​ក្រៅពី​ចាក់ចោល​ឡើយ៕