ជា​ផ្លូវការហើយ​ រដ្ឋាភិបាល​សម្រេច​កែ​លម្អ​ឆ្នេរ​ភក់​​ប្រវែង​ជិត ៣ គីឡូម៉ែត្រខេត្តកែប ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

តាម​រយៈ​គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) រាជរដ្ឋាភិបាលបាន​សម្រេច​ឱ្យអនុវត្តគម្រោងកែលម្អឆ្នេរភក់នៅ​ខេត្តកែប​ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​សេចក្តីប្រកាស​របស់គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ឆ្នេរ​កម្សាន្ត​ថ្មី​នេះ​នឹងត្រូវរៀបចំកែលម្អទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ដែលមានទទឹង ប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្តោយប្រវែង ២ ៧០០ម៉ែត្រ។

គម្រោង​ពង្រីក​ឆ្នេរ​ថ្មី​នេះ ក៏​មាន​រៀបចំគ្រឹះ និងចាក់ខ្សាច់សល្អ រៀបចំសួនច្បារសាធារណៈ ដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២ ៧០០ម៉ែត្រ។