ខេត្តព្រះសីហនុ-នៅថ្ងៃទី៩
ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី
រសៀល លោកឧកញ៉ា ទៀ វិចិត្របា
នអោយកម្លាំងនិងអូបរ័
ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទ
មួយគ្រឿង នៅចំណុចមុខផែធំចន្លោះកោះពស់
ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣
សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ
។
សមត្ថកិច្ចប្រាប់ថា
ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ
មានប្រវែងទទឹង២.៥ម៉ែត្រ
បណ្តោយប្រវែង១២ម៉ែត្រ
មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទដែលឆេះនោះ
៖
ទី១.ឈ្មោះម៉ម
ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ
មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល
ឃុំកោះតូច ខេត្តកំពត
ជាម្ចាស់ទូក។
ទី២.ឈ្មោះហៀក
បឿន ភេទប្រុស អាយុ២៩ឆ្នាំ
មុខរបរនេសាទ (កូនដៃ)
។
ទី៣.ឈ្មោះស៊ុន
ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ
មុខរបរនេសាទ (កូនដៃ)
។

តាមម្ចាស់ទូក
មូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ
គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ
។ ហើយសម្ភារៈនេសាទនៅលើទូកខូចខាតទាំងស្រុង
។
ក្រោយកើតហេតុ
លោក ឧកញ៉ា ទៀ
វិចិត្របានបញ្ជូនអូបរ័ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា
និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ
ក្នុងនោះលោកឧកញ៉ាមានប្រសាសន៍ថានឹងចេញថ្លៃព្យាបាលទាំងស្រុងផងដែរ។



ប្រភព៖ Facebook Page Huy Bunleng