កាលពីពេលថ្មីៗនេះ កីឡាករ Lionel Messi បានធ្វើឲ្យអ្នកតាមដានវិស័យកីឡាបាល់ទាត់ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីសម្រេចចិត្តផ្លាស់ប្ដូរទ្រនំថ្មីទៅចូលរួម Paris Saint-Germain បន្ទាប់ពីកុងត្រារវាងលោក និងក្លឹប FC Barcelona បានផុតកំណត់កាលពីចុងខែមិថុនា។
យ៉ាងណាក៏មកដល់ទឹកដីបារាំង របស់តារាឆ្នើមអាហ្សង់ទីនរូបនេះ គឺតម្រូវឲ្យលោកត្រូវកាត់បន្ថយប្រាក់ពលកម្មរហូតដល់ទៅពាក់កណ្ដាលឯណោះ ពោល M10 ទទួលបានប្រាក់ខែគោលប្រមាណ ៤១,៣ លានដុល្លារ/ឆ្នាំ នៅ PSG ខណៈកាលនៅ Barcelona លោកទទួលបានរហូតដល់ ៨២,៦ លានដុល្លារឯណោះ។
បើទោះជាត្រូវកាត់បន្ថយប្រាក់ពលកម្មរហូតដល់ពាក់កណ្ដាលបែបនេះក្ដី តែ Messi នៅតែអាចក្ដោបក្ដាប់ងារជាកីឡាករបាល់ទាត់មានប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងពិភពលោកដដែល ដោយគិតបញ្ចូលទាំងប្រាក់ពលកម្ម និងចំណូលពីការផ្សព្វផ្សាយផលិតផលនានា។
តទៅនេះគឺជាបញ្ជីឈ្មោះកីឡាករបាល់ទាត់ ១០ រូបមានប្រាក់ចំណូលច្រើនបំផុតក្នុងពិភពលោកនាឆ្នាំ ២០២១៖
10. Robert Lewandowski (Bayern Munich): ៤៨៥ ៣០០ ដុល្លារ/សប្ដាហ៍
9. David de Gea (Manchester United): ៥២០ ០០០ ដុល្លារ/សប្ដាហ៍
8. Kevin De Bruyne (Manchester City): ៥៣៣ ៨០០ ដុល្លារ/សប្ដាហ៍
7. Kylian Mbappe (PSG): ៥៦៨ ៥០០ ដុល្លារ/សប្ដាហ៍
6. Gareth Bale (Real Madrid): ៦៩៣ ០០០ ដុល្លារ/សប្ដាហ៍
5. Antoine Griezmann (Barcelona):៧៩៧ ២៤០ ដុល្លារ/សប្ដាហ៍
4. Luis Suarez (Atletico Madrid): ៧៩៧ ២៤០ ដុល្លារ/សប្ដាហ៍
3. Neymar (PSG): ៨៤០ ២២០ ដុល្លារ/សប្ដាហ៍
2. Cristiano Ronaldo (Juventus): ១ ២៤៨ ០០០ ដុល្លារ/សប្ដាហ៍
1. Lionel Messi (PSG): ១ ៣៣១ ០០០ ដុល្លារ/សប្ដាហ៍៕
ប្រភព: radiotimes