អ្នកគ្រូណាលី ដែលគេស្គាល់ជាគ្រូហុងស៊ុយល្បីនៅស្រុកខ្មែរបានប្រកាសបើកក្រុមហ៊ុនផ្នែក សំណង់ គូរប្លង់ ដេគ័រ តាមបែបហុងស៊ុយ។
ការប្រកាសបើកក្រុមហ៊ុនបន្ថែមពីមុខរបរមើលហុងស៊ុយនេះ ត្រូវបានអ្នកគ្រូចិនសែរៀនចប់ពីក្រៅប្រទេសអះអាងថា ជាក្រុមហ៊ុនគូរប្លង់ និង សាងសង់តាមបែបហុងស៊ុយ ដំបូងគេនៅប្រទេសកម្ពុជា។
អ្នកគ្រូណាលីបញ្ជាក់ថា ក្រុមហ៊ុនថ្មីរបស់អ្នកគ្រូទទួលគូរប្លង់ និង សាងសង់ និង ដេគ័រ ផ្ទះ វីឡា ខុនដូ Hotel អាគារការិយាល័យ Resort តាមហុងស៊ុយ ម្ចាស់ផ្ទះ តាមបែបហុងស៊ុយ បែបវិទ្យាសាស្ត្រ៕

អ្នកគ្រូឡុង ណាលី ជាគ្រូរៀបហុងស៊ុយដ៏ល្បីឈ្មោះ ដែលបានបញ្ចប់ការសិក្សាលើវិជ្ជាហុងស៊ុយជាន់ខ្ពស់ពីគ្រូដើមនៅប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ព្រមទាំងបានឆ្លងកាត់ហុងស៊ុយអូឌីត (Feng Shui Audit) នៅសិង្ហបុរី រហូតដល់ក្លាយជាគ្រូហុងស៊ុយទទួលស្គាល់ដោយអន្តរជាតិ តែម្នាក់គត់តំណាងឲ្យប្រទេសកម្ពុជា។