សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស។


ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នឹងប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។
ប្រជាកសិករ ដែរមានផល្លានុផល ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងចាប់ផ្តេីមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ ដែលមានទីកន្លែងក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 0977773737 លោក សេង ឌីលីន និង0889037777 លោក ស៊ុន ម៉េងហៃ៕

