ពហុកីឡដ្ឋានតម្លៃជិត ១៦០លានដុល្លារភាគីចិនបានការត្រួតពិនិត្យដោយជោគជ័យហើយ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាតទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ភាគីចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យហើយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ជំនួយឥតសំណង់ដែលមានតម្លៃជិត ១៦០លានដុល្លារមួយនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ“នាវាមិត្តភាព”រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ មានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ។ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានខាងលើនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនិងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។

ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”រវាងចិននិងកម្ពុជា។

គួរ​បញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​មាន​ទីតាំង​ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាន​សាងសង់នៅលើផ្ទៃដីជាង៨៥ហិកតា។ ពហុកីឡដ្ឋាននេះ​បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ ខណៈ​​កម្ពុជា​នឹង​ប្រើប្រាស់​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​បើកព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣៕