មៀន ឬតាង៉ែន ប៉ៃលិនធ្លាក់ថ្លៃ មិនអាចទាញទម្លាក់ថ្លៃជង្រុកមៀនឆ្ងាញ់កោះអន្លង់ចិន បានឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រិយមិត្តឧកញ៉ាញូស៍ បានជ្រាបច្បាស់ហើយនូវស្ថានភាពនៃការរាតត្បាតកូវីដ-១៩ ដែលបាននឹងកំពុងវ៉ៃលុកពិភពលោកបណ្តាលឲ្យរង់ផលប៉ះពាល់យ៉ាងខ្លាំង ពោលគឺវិបត្តិសេដ្ឋកិច្ចសកលលោក។ យើងមិននិយាយដល់ពិភពលោកទេ នៅប្រទេសកម្ពុជាវីរុសរាតត្បាតដ៏កាចសាហាមួយនេះបានជំរុញឲ្យវិស័យមួយចំនួនដាំក្បាលចុះស្ទើរហៅលែងលឺទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់បងប្អូនកសិករ អ្នកជំនួញ និងឈ្មួញកណ្តាលនាពេលថ្មីៗនេះ មានការត្អួញត្អែលពីផលលំបាករបស់ពួកគាត់ ខណៈផលិតផល ដំណាំកសិកម្មរបស់ផងគាត់គ្មានទីផ្សារ។ ជាក់ស្តែងកសិករដាំដុះដំណាំផ្លែមៀនប៉ៃលិន ឬតាង៉ែន ជួបវិបត្តិអត់ទីផ្សារសម្រាប់នាំចេញទៅក្រៅប្រទេស ពេលថ្មីនេះប្រទេសថៃក៏បានបិទច្រកព្រំដែនមិនឲ្យនាំផ្លែតាង៉ែនជាច្រើនតោនចូលទៀតផង។

បញ្ហាអត់មានទីផ្សារសម្រាប់នាំចេញនេះហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឲ្យក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃខ្ពស់ជាច្រើនតោន។ មិនតែប៉ុណ្ណោះ យើងក៏សង្កេតឃើញមានពាណិជ្ជករ អ្នកជំនួញ អ្នកឧកញ៉ា លោកឧកញ៉ាបានប្រកាសប្រមូលជួយទិញផ្លែតាង៉ែនពីបងប្អូនកសិករដែលកំពុងបញ្ហាកង្វះទីផ្សារលក់ចេញ ដើម្បីមក់បន្តក្នុងតម្លៃសមរម្យណាមួយ និងទិញមកចែកក្រុមជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ក្នុងសហគមន៍ជាដើម។

ខណៈដែលមៀនប៉ៃលិន ឬតាង៉ែន បងប្អូនប្រជាពលរដ្ឋកសិករនៅខេត្តជាប់នឹងព្រំដែនប្រទេសថៃ ជួបបញ្ហាគ្មានទីផ្សារហើយផ្លែមៀនទៀតសោតក៏មានការធ្លាក់ថ្លែទាបផងនោះ។ សម្រាប់បងប្អូនប្រជាកសិករនៅឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលឯណេះវិញ នៅប៉ុន្មានថ្ងៃនេះបាននឹងកំពុងញ៉ាប់ដៃញ៉ាប់ជើងយ៉ាងសស្រាក់សស្រាមប្រមូលផលផ្លែមៀនខ្មែរជាច្រើនតោនតាមចំការនីមួយៗ ហើយក្រុមឈ្មួញរង់ចាំទិញព្រៀងព្រាតដល់ចំការតែម្តង។

ចំពោះទីផ្សាររបស់ប្រជាសហគមន៍ ឬអាចនិយាយបានថា សហគមន៍មួយផលិតផលមួយរបស់បងប្អូនកសិករឃុំកោះអន្លង់ចិនកំពុងត្រូវប៉ាន់ទីផ្សារ ហើយតម្លៃវិញគឺថេរដដែរទៅតាមរដូវ គឺតម្លៃមៀនក្នុងមួយគីឡូចាប់ពី ៧.០០០រៀល រហូតដល់ ៤០.០០០រៀលទៅតាមប្រភេទសាច់។ នេះបើតាមកសិករម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់ក្រុមការងារគេហទំព័រឧកញ៉ាញូស៍នៅថ្ងៃនះនៅចំការរបស់លោកផ្ទាល់។

លោកបន្តថា៖ “ផ្លែមៀនរបស់បងប្អូនសហគមន៍ឃុំកោះអន្លង់ចិន គឺមានទីផ្សារធម្មតាទៅតាមរដូវកាល ដូចនៅប៉ុន្មានថ្ងៃទៀតនេះការសែនក្បាលទឹកក៏ជិតមកផងដែរ ដូច្នេះតម្រូវការផ្លែគឺត្រូវការច្រើន”។

លោកបន្តទៀតថា ភាគច្រើនឈ្មួញពីខាងកោះក្របី រាជធានីភ្នំពេញ ឬតាមបណ្តាលមួយចំនួនមកទិញ មួយវិញទៀតមានអ្នកដែលគេទិញយកទៅហូបជាលក្ខណៈគ្រួសារ ឬទិញសម្រាប់រៀបចំជាកញ្ចប់កាដូសម្រាប់ជូនថ្នាក់ដឹកនាំ សហគ្រិន ឬបងប្អូនគាត់។

សូមបញ្ជាក់ ផ្លែមៀនឃុំកោះអន្លង់ចិន គឺមានភាពល្បីល្បាញថាឈ្ញុញឆ្ងាញផ្អែម និងធម្មជាតិទៀតផង។ ឃុំកោះអន្លង់ចិនកសិករបានដាំដំណាំផលិតផលជាច្រើនផ្សេងទៀតដូចជា ផ្លែមៀន ចេក គុយឆា ស្អំ ពុទ្រា និងផ្លែស្វាយជាដើម៕