កាលពីពេលថ្មីៗនេះ តំណាងរបស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAKបានជួបជាមួយតំណាងរបស់សមាគមអ្នកសាងសង់កម្ពុជានៅឯវិមាណកាណាឌីយ៉ា ដើម្បីពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។ ក្នុងនោះ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗលើកឡើងថា ខ្លួនមានបំណងចង់វិនិយោគវិស័យសំណង់នៅកម្ពុជា។
លោក Kang
Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់
ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន
៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច
Samsung និង Hyundai ជាដើម
បានឲ្យដឹងថា
ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក
គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់
និងស្ថាបត្យកម្ម នៅកម្ពុជា។
លោកក៏បានឲ្យទៀតដឹងថា បច្ចុប្បន្ន
សមាជិករបស់ ICAK
បានចេញទៅវិនិយោគនៅប្រទេសចំនួន១៥៣
ប្រទេស ហើយមានទំហំទុនវិនិយោគប្រមាណជា
៨ ពាន់លានដុល្លារអាមេរិក។
ហើយក្នុងនោះដែរ យោងតាមរបាយការណ៍
ENR របស់សហរដ្ឋអាមេរិក
វិស័យសាងសង់ក្រៅប្រទេសរបស់កូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ៦នៅទូទាំងពិភពលោក។
ដោយឡែក ក្រុមហ៊ុនជប៉ុនប្រមាណ ៥២ក្រុមហ៊ុនទៀត គ្រោងមកវិនិយោគនៅកម្ពុជាលើវិស័យសំណង់ ហេដ្ឋារចនាសម្ពន្ធ័ និងអចលនទ្រព្យ ខណៈទុនវិនិយោគរបស់ជប៉ុននៅកម្ពុជា មានប្រមាណជាង២,៥ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងប្រមាណជាង១៣៧គម្រោងនាពេលបច្ចុប្បន្ននេះដែលក្នុងនោះគម្រោងវិនិយោគ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕
ប្រភព៖ business-cambodia.com