តាំងពីឆ្នាំ២០១៧ មក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានលោក ឧកញ៉ា លាង ពៅ ជាអគ្គនាយក បានអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» ដោយសម្រេចបាននូវសុវត្ថិភាព និងគ្រោះថ្នាក់សូន្យ របស់បុគ្គលិកអំឡុងពេលធ្វើការ យ៉ាងម៉ត់ចត់បំផុត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ


សុវត្ថិភាព គឺជាគុណតម្លៃសំខាន់របស់ក្រុមហ៊ុន ដូច្នេះហើយ គោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្កើតឡើង ដើម្បីផ្តល់អាទិភាពក្នុងការអភិវឌ្ឍ និងរក្សាបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពដល់បុគ្គលិកក្នុងការបំពេញការងាររបស់ពួកគេប្រកបដោយផលិតភាពខ្ពស់។


ដើម្បីពង្រឹងការអនុលោមតាមច្បាប់និងបទបញ្ជាសុវត្ថិភាព ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវវប្បធម៌សុវត្ថិភាព និងបណ្តុះផ្នត់គំនិតសុវត្ថិភាពដល់បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់ តាមរយៈ ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងការរៀបចំសកម្មភាពផ្សព្វផ្សាយលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមចំណែកក្នុងសុវត្ថិភាពការងារ ព្រមទាំងចាត់វិធានការចាំបាច់ផ្សេងៗទាំងអស់ដូចមានចែងក្នុងសៀវភៅណែនាំសុវត្ថិភាព។


បន្ថែមពីនេះ ក្នុងឆមាសទី១ ក្នុងឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស ក៏បានសម្រេចលើសកម្មភាពជាច្រើនរួមមាន យុទ្ធនាការអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ គោលការណ៍អនុវត្តសង្គ្រោះជីវិត ការហ្វឹកហាត់នៅពេលមានគ្រោះថ្នាក់ ការផ្សព្វផ្សាយក្រើនរំលឹកពីការការពារសុវត្ថិភាពដល់បុគ្គលិក និងការបន្តសកម្មភាពអនុវត្តលើគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់យុទ្ធសាស្ត្រ TPM ដើម្បីដណ្តើមពានរង្វាន់ Bronze Award 2021៕

