គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលបានជាង ៨០% នៃគម្រោង។
ខាងក្រោមជាទិដ្ឋភាពចរាចរកាត់ស្ពានកំពុងសាងសង់ ខណៈផ្លូវ ៣ ខ្សែក្នុងគម្រោងស្ពានអាកាសចោមចៅបានដាក់ឲ្យប្រើប្រាស់បណ្តើរៗជាបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា គម្រោងស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២២ ប៉ុន្តែបច្ចុប្បន្នផ្នែកខ្លះនៃផ្លូវក្រោមដី បានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នក្នុងនោះខ្សែទីមួយជាផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ ជាផ្លូវឯកទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ខ្សែទីពីរភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ ជាផ្លូវក្រោមដី មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ។
ខ្សែទីបីជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ ជាផ្លូវក្រោមដីមានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ៕