រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកពីផែនការក្នុង ពង្រីកប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក ដើម្បីកាត់បន្ថយការខូចខាតដោយសារការដឹកជញ្ជូនដែលប្រើប្រាស់នៅតាមផ្លូវជាតិ។
ការលើកឡើងនេះ ខណៈរដ្ឋមន្រ្តីលោកស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(JICA)។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើងដើម្បី កាត់បន្ថយការខូចខាតផ្លូវថ្នល់។
បើតាមលោករដ្ឋមន្រ្តី ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។