មុនខ្ចីលុយគេយកមកប្រើ ស្ដាប់អ្នកជំនាញពន្យល់ពីចំណុចធំៗទាំង ៣ នេះសិន

សង្គម​ និង​សេដ្ឋកិច្ច

ជាទូទៅការជាប់បំណុលអាចចាត់ទុកបានថាជាបន្ទុកដ៏ធំមួយ ដែលអាចបង្ករជាហានិភ័យសុខភាពហិរញ្ញវត្ថុ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនាពេលអនាគតបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារតែបញ្ហានេះហើយ រាល់ពេលដែលអ្នកចង់សម្រេចចិត្តខ្ចីលុយពីនរណាម្នាក់ ពីធនាគារ ឬពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ត្រូវតែគិតគូឲ្យបានល្អិតល្អន់សិន។ យ៉ាងណា បើតាមការចែករំលែកពីលោក អួន សារ៉ាត់ ម្ចាស់ក្រុមហ៊ុន យូ ខេន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញម្នាក់ បានបង្ហាញពីចំណុចធំៗចំនួន ៣ ដែលយើងត្រូវគិត មុនខ្ចីលុយពីគេយកមកប្រើ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ទី១ ត្រូវយល់ច្បាស់ពីរយ:ពេលនៃការប្រាក់កម្ចីនោះ

មុននឹងយើងចង់ខ្ចីលុយ រឿងសំខាន់ទីមួយត្រូវសិក្សាឲ្យបានច្បាស់ចំពោះអត្រាការប្រាក់នៃកម្ចីនោះ ថាអាចផ្តល់រយៈពេលវែងដល់យើងដែរឬអត់ ព្រោះថារយៈពេលវែងអាចផ្តល់លទ្ធភាពឲ្យយើងក្នុងការប្រើប្រាស់លុយ ឬអាចផ្តល់លទ្ធភាពដល់យើង នៅក្នុងការរកលុយសងទៅគេវិញបានស្រួល។ លោក អួន សារ៉ាត់ បានធ្វើការឧទាហរណ៍ជាក់ស្តែងថា ៖ នៅពេលយើងខ្ចីលុយគេ ១ម៉ឺនដុល្លារ ក្នុងរយ:ពេលត្រឹមតែ ២ ឆ្នាំ ដូច្នេះយើងនឹងត្រូវសងគេច្រើន ប៉ុន្តែបើខ្ចីក្នុងរយ:ពេល ៤ ទៅ៥ ឆ្នាំ នោះយើងនឹងអាចមានលទ្ធភាពសងគេតិចជាងមុន ហើយអាចយកលុយនោះទៅប្រើប្រាស់ ក្នុងឱកាសផ្សេងៗបានច្រើន ដូច្នេះបើយើងរកស៊ីឆាប់បានផល នោះវានឹងធ្វើឲ្យយើងសល់ប្រាក់ចំណេញពីលើការសងគេវិញទៀតផង ។

ទី ២ ត្រូវខ្ចីលុយគេឱ្យសល់ កុំឱ្យខ្វះ

នៅក្នុងន័យនេះម្ចាស់ក្រុមហ៊ុន យូ ខេន ចង់មានសំដៅ ថាប្រសិនបើយើងចង់ខ្ចីលុយគេ ១ម៉ឺនដុល្លារ ប៉ុន្តែបានតែ ៧ពាន់ ឬ៦ពាន់ដុល្លារ ដូច្នេះវាប្រផុតប្រផើយ ដែលធ្វើឲ្យប្រើប្រាស់លុយទាំងនោះមិនត្រឹមត្រូវ យ៉ាងណាត្រូវខ្ចីឱ្យគ្រប់ចំនួន។ ក្នុងនោះដែរ លោកក៏ បានសង្កត់ធ្ងន់ទៀតថា លុយ ១ម៉ឺនដុល្លារនេះ គឺមិនមែនយើងយកមកប្រើទាំងអស់ឡើយ ពោលគឺប្រើត្រឹម ៥ ទៅ ៧ពាន់ដុល្លារ ប៉ុន្តែត្រូវខ្ចីឲបាន ១ ម៉ឺនដុល្លារ ដើម្បីត្រៀមទុក ព្រោះថានៅពេលយើងរកមិនបាន យ៉ាងហោចណាស់យើងនៅសល់លុយខ្លះដើម្បីសងគេវិញ។

ទី ៣ ត្រូវមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ប្រាក់កម្ចីនោះ

ចំនុចនេះមានន័យថានៅពេលចង់ខ្ចីលុយនៅក្នុងចំនួនតិចតួចយកមកបង្កើតអាជីវកម្ម ដោយយើងនៅមិនទាន់មានប្រភពប្រាក់ចំណូលនៅឡើយ នោះយើងគួរតែស្វែងរកមុខរបរណាតូចៗណា ដែលអាចផ្តល់ប្រាក់ចំណូលមកយើងវិញបានភ្លាមៗ ប៉ុន្តែបើយើងខ្ចីលុយមកបង្កើតមុខរបរ ដែលនឹងផ្តល់ផលឲ្យយើងវិញ ក្នុងរយ:ពេល ១ ឆ្នាំខាងមុខ ឬយូរជាងនេះ នោះច្បាស់ជាធ្វើឱ្យយើងមានបញ្ហាលុយកាក់តទៅមុខទៀតមិនខាន៕