លោក គង់ តុលា ដែលភាគច្រើនស្គាល់ថា លោកដង្ខៅ កំពុងមានទុក្ខជាទម្ងន់ដោយបិតាបង្កើតគឺលោកឧត្តមសេនីយ៍ឯក ហ៊ិន ប៊ុនធី បានទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំដោយរោគាពាធ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
ភ្លាមៗបន្ទាប់ពីទទួលដំណឹងបិតាបង្កើតលោក ដង្ខៅ ទទួលមរណភាព ថ្នាក់ដឹកនាំលោកឧកញ៉ា ងួន ម៉េចតិច អគ្គនាយកសភាពណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិកសមាជិកាទាំងអស់ សូមផ្ញើសារលិខិតមួយច្បាប់ជូនលោក គង់ តុលា និងក្រុមគ្រួសារ ដែលជាសមាជិកសភាពាណជ្ជកម្មកម្ពុជាម្នាក់។ ការទទួលមរណភាពរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ិន ប៊ុនធី ជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុតនូវបិតាបង្កើត បិតាក្មេក និងជីតាជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌។
លោក គង់ តុលា និងក្រុមគ្រួសារ ក៏សូមសម្តែងនូវអំណរគុណជូនចំពោះអ្នកឧកញ៉ា ឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានផ្ញើសារលិខិតរំលែកទុក្ខសម្តែងការសោកស្តាយឥតឧបមាចំពោះរូបលោក និងក្រុមគ្រួសារដែលកំពុងជួបទុក្ខក្រៀមក្រំខ្សឹកខ្សួល និងមានសេចក្តីតក់ស្លុកក្តុកក្តួលដោយការបាត់បង់បិតាបង្កើត លោកឧត្តមសេនីយ៍ឯក ហ៊ិន ប៊ុនធី៕