ដើម្បីជំរុញទឹកចិត្តយុវជនកម្ពុជាជំនាន់ក្រោយឲ្យស្វែងយល់នូវអត្ថន័យនៃពាក្យ “បុគ្គលល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា “បុគ្គលល្អឯក”។
គំនិតផ្ដួចផ្ដើមពី “ស្រាបៀរស្តោតលេខ១” នៃប្រទេសកម្ពុជា នឹងអបអរសាទរដល់ បុគ្គលល្អឯកចំនួន ១០រូប មកពី ៥វិស័យផ្សេងៗពីគ្នា រួមមាន៖ សិល្បៈ ជំនួញ ម្ហូបអាហារ កីឡាអេឡិចត្រូនិក និងតន្ដ្រី ដែលពួកគាត់នឹងចែករំលែករឿងរ៉ាវជីវិតរបស់ពួកគាត់ គម្រោងនាពេលអនាគត និងគន្លឹះក្នុងការជោគជ័យនានា។ ស្របពេលនៃបញ្ហាប្រឈមដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត សង្ឃឹមថាកម្មវិធីនេះនឹងជួយជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាឲ្យនៅតែមានភាពវិជ្ជមាន ព្រមទាំងផ្ដោតអារម្មណ៍លើការស្វែងរកភាពល្អឯករបស់ខ្លួន។
បុគ្គលល្អឯកទាំង ១០រូបនៃកម្មវិធីបុគ្គលល្អឯករបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត នឹងបង្ហាញវីដេអូសាច់រឿងខ្លីៗ អំពីឧបសគ្គដែលពួកគាត់បានជួបប្រទះ និងវិធីសាស្ដ្រដែលពួកគាត់យកឈ្នះនូវរាល់ឧបសគ្គទាំងអស់នេះ ដើម្បីសម្រេចបាននូវសមិទ្ធផលនានា នៅក្នុងអាជីពរបស់ពួកគាត់។ ខាងក្រោមនេះ ជាបុគ្គលល្អឯកទាំង ១០រូប ដែលរួមមាន៖
១. កញ្ញា ឆន ឌីណា (វិស័យ គំនូរ) ជាវិចិត្រករ និងជាងចម្លាក់ដ៏ឆ្នើមមួយរូប ដែលមានស្នាដៃដ៏ប៉ិនប្រសព្វ និងការងារច្បាស់លាស់ លើជីវិតប្រចាំថ្ងៃ នៅក្នុងប្រទេសកម្ពុជា ស្នាដៃទាំងអស់របស់កញ្ញាត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសរួមមាន សហរដ្ឋអាមេរិក បារាំង សិង្ហបុរី និងកូឡុំប៊ីជាដើម។
២. លោក Peap Tarr (វិស័យ គំនូរ) ជាវិចិត្រករគំនូរតាមផ្លូវ កូនកាត់កម្ពុជា និងញ៉ូវស្សេលែនមួយរូប ដែលមានតិចនិចគូរគំនូរលើជញ្ជាំងដ៏រស់រវើកខុសប្លែកពីគេ មានតែមួយគត់ ក្នុងវិស័យសិល្បៈគំនូរលើជញ្ជាំង នៅក្នុងប្រទេសកម្ពុជា។ ស្នាដៃសិល្បៈដ៏ប៉ិនប្រសព្វរបស់លោក Peap Tarr ដកស្រង់ចេញពីប្រវត្តិសាស្ត្រវប្បធម៌ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ដែលអាចត្រូវបានឃើញនៅតាមទីសាធារណៈ និងទីធ្លាឯកជននានា ក្នុងរាជធានីភ្នំពេញ និងទីក្រុងមួយចំនួនផ្សេងទៀត នៅជុំវិញពិភពលោក។
៣. កញ្ញា ថូង ធីតា (វិស័យ សហគ្រិន និង អាជីវកម្ម) ជាសហគ្រិនស្រែអំបិលវ័យក្មេងមួយរូប ដែលមានបេសកកម្មលើកកម្ពស់គុណភាព និងស្ដង់ដារឧស្សាហកម្មស្រែអំបិលក្នុងប្រទេសកម្ពុជា។ តាមរយៈការខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្តកន្លងមក អ្នកជំនួញស្ដ្រីដែលទទួលបានពានរង្វាន់ជាច្រើនមួយរូបនេះ បាននាំយកជំនួញអំបិលនៅខេត្តកំពតរបស់កញ្ញា ទៅកាន់ទីផ្សារអន្ដរជាតិ។
៤. លោក សុខ សុភមង្គល (វិស័យ សហគ្រិន និង អាជីវកម្ម) ជាបុគ្គលមួយរូបដែលជាប់ក្នុងតារាង បុគ្គលកំពូលអាយុក្រោម ៣០ឆ្នាំ ទាំង ៣០រូប លើគេហទំព័រ Forbes សម្រាប់តួនាទីរបស់លោក ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្ដិ នៃក្រុមហ៊ុនអភិវឌ្ឍវេបសាយ និងកម្មវិធីទូរសព្ទ Codingate។ លោកជាសហគ្រិនមួយរូបគត់ ក្នុងចំណោមសហគ្រិនដែលគាំទ្រចំពោះភាពនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។
៥. ចុងភៅ Chef Nak (វិស័យ ម្ហូបអាហារ) ជាមេចុងភៅស្ដ្រីកម្ពុជាដំបូងគេ ដែលបំណងអភិរក្សម្ហូបខ្មែរ និងនាំយករសជាតិនៃម្ហូបទាំងអស់នេះ ទៅកាន់ឆាកអន្ដរជាតិ។
៦. ចុងភៅ Chef Nara (វិស័យ ម្ហូបអាហារ) ជាមេចុងភៅមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងជាចៅក្រមនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីឈ្មោះមួយ ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក ណារ៉ា គឺជាប្រធានមេចុងភៅ និងអ្នកប្រឹក្សានៅក្នុងភោជនីយដ្ឋាន ដែលមានការរចនាតុបតែងដ៏ប្រណិតឈ្មោះថា Vehaa Skybar។
៧. លោក ឌីណា សីហ៍រាម (វិស័យ ហ្គេម) ជាបេក្ខជនកម្ពុជាដំបូងគេមួយរូប ដែលបានក្លាយជាដៃគូគេហទំព័រ Streaming ផ្លូវការ ចំពោះភាពល្បីល្បាញនៃមាតិកាលេងហ្គេម Streaming របស់លោក។
៨. លោក RavenBlaze (វិស័យ ហ្គេម) ជាអ្នកត្រួសត្រាយផ្លូវអ្នក vlogger ក្នុងប្រទេសកម្ពុជា ដែលមានបណ្ដាញយូធូបដ៏ល្បីល្បាញ មានឈ្មោះថា RavenBlaze99 ព្រមទាំងមានអ្នក subscribers ជាង ២៧៥,០០០ នាក់។
៩. លោក Sai (វិស័យ តន្ត្រី) ជាតារាចម្រៀងដ៏ល្បី ជាតារាសម្ដែង និងជាសប្បុរសជនម្នាក់ ដែលជាអ្នកផ្ដួចផ្ដើមនូវយុទ្ធនាការណ៍ “Run with Sai” ក្នុងការរៃអង្គាសប្រាក់ សម្រាប់កម្មវិធីសប្បុរសធម៌ផ្សេងៗ និងបំផុសគំនិតយុវជនកម្ពុជាជាច្រើន ឲ្យធ្វើរឿងដូចជាលោក។
១០. លោក P-Sand (វិស័យ តន្ត្រី) ជាតារាចម្រៀងដែលមានទេពកោសល្យនាំមុខគេ ជាអ្នកនិពន្ធចម្រៀង និងជាអ្នកនិពន្ធភ្លេងនៃក្រុមតន្ដ្រី រ៉ុកកម្ពុជា ថែមទាំងមានទេពកោសល្យច្នៃប្រឌិត ដែលនៅពីក្រោយភាពល្បីល្បាញចំពោះស្នាដៃរបស់លោក ដូចជា បទ “ទេវតា” និងបទ “Khmer Loy9” ជាដើម។
ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត បានសហការជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ ភីអិនអិន ដើម្បីផលិត កម្មវិធីជជែកកម្សាន្ត ចំនួន ៨ភាគ ដែលមានចំណងជើងថា “បុគ្គលល្អឯក”។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយ កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ និងលោក តារា ឧសភា “Summer” ដែលរាល់ភាគនៃកម្មវិធីនេះ នឹងត្រូវបង្ហាញអំពី រឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ចាប់ពីថ្ងៃទី ០៤ ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នៅវគ្គចុងក្រោយនៃកម្មវិធី គណៈមេប្រយោគដែលមានកេរ្តិ៍ឈ្មោះល្បីរបស់យើង រួមមានព្រះអង្គម្ចាស់ តេសូ ស៊ីសុវត្ថិ, លោក ហ៊ុន ចាន់សាន ស្ថាបនិក និងជានាយកស្ថាបត្យករក្រុមហ៊ុន Re-Edge Architecture + Design និងលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Media រួមទាំងតំណាងមកពី ប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន និងកាសែត Globe Media នឹងរួមគ្នាជ្រើសរើសយកបុគ្គលល្អឯកមួយរូប ក្នុងចំណោមបុគ្គលល្អឯកទាំង ១០រូប ដើម្បីទទួលបានទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារអាមេរិក ដែលចំណែកពាក់កណ្តាល ពួកគេអាចបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ឬបុព្វហេតុនៃជម្រើសរបស់ពួកគេ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ដើម្បីក្លាយជាបុគ្គលល្អឯក គឺត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីទទួលបានភាពជោគជ័យក្នុង
ជីវិតលើសពីសម្ភារៈនិយមផ្សេងៗ។ ទោះបីជាការកសាងជំនួញ សកម្មភាពសង្គម ឬធ្វើតាម ចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីយកឈ្នះក៏ដោយ ទាំងអស់នេះ គឺជាចរិកលក្ខណៈរបស់សត្វតោ ដែលតែងតែជ្រើសរើសក្នុងនាមជាអ្នកដឹកនាំផ្លូវ។ យើងមានកិត្តិយសដែលទទួលបានការចូលរួម ពីសំណាក់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅក្នុងកម្មវិធីរបស់យើង ហើយយើងសង្ឃឹមថាមនុស្សជាច្រើននឹងត្រូវបានជម្រុញទឹកចិត្តឱ្យដើរតាមគន្លងរបស់ពួកគេ” ។
សម្រាប់ព័ត៌មានបន្ថែម៖
ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត សូមអញ្ជើញបងប្អូនគ្រប់គ្នា ឱ្យចូលរួមជាផ្នែកមួយនៃកម្មវិធីនេះ និងចែករំលែកគំនិតរបស់ខ្លួនលើកម្មវិធី “បុគ្គលល្អឯក” ដែលមានបង្ហាញនៅលើវេទិកាបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗ របស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត។
ដើម្បីទស្សនាវីដេអូសាច់រឿងខ្លីៗទាំង ១០វគ្គនេះ និងការចាក់ផ្សាយឡើងវិញនៃកម្មវិធីបុគ្គលល្អឯកនៅលើ
កញ្ចក់ទូរទស្សន៍ ភីអិនអិន សូមចូលទៅកាន់គេហទំព័រយូធូបរបស់ស្រាបៀរ ABC អិចស្ដ្រាស្ដោត៖ ABC Beer Cambodia។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “ បុគ្គលល្អឯក” សូមចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត៖ (https://abcbeerkh.com) តាមដានគេហទំព័រហ្វេសបុកផ្លូវការ (www.facebook.com/ABC.ExtraStoutCambodia) និងគេហទំព័រ Instagram ផ្លូវការ៖ (@abcbeer.cambodia)។
សូមរីករាយទស្សនា Official Trailer នៃកម្មវិធីបុគ្គលល្អឯករបស់យើងតាមរយៈ៖ https://www.youtube.com/watch?v=2AfEqpPD-C8
ព័ត៌មានអំពីក្រុមហ៊ុន HEINEKEN Cambodia
ក្រុមហ៊ុន HEINEKEN Cambodia – ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម – ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្តរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕