វារីអគ្គិសនីចំនួន ៧ ដែលបានដំណើការជាប្រភពថាមពលសម្រាប់បម្រើតម្រូវការប្រើប្រាស់។ យ៉ាងណាមិញ កម្ពុជាមានវារីអគ្គិសនីដំបូងគេតាំងពី ៣ ទសវត្សន៍មុននៅខេត្តរតនគិរី ដែលសាងសង់ឡើងតាំងពីទសវត្សន៍ឆ្នាំ១៩៩០។
ស្ថានីយវារីអគ្គិសនីអូរជុំ ក្រុងបានលុង ដែលបានកសាងឡើងដោយក្រុមហ៊ុនបារាំង កាលពីដើមទស្សវត្សរ៍ឆ្នាំ ១៩៩០។ ប្រភពថាមពលនេះ អាចចាត់ទុកថា ជាស្ថានីយ៍វារីអគ្គិសនីដំបូងបំផុតនៅប្រទេសកម្ពុជា ដែលបានចាប់ផ្តើមដំណើរការផលិតថាមពលអគ្គិសនីបាន ១ម៉េហ្គាវ៉ាត់ ចាប់តាំងពីឆ្នាំ១៩៩៣ មក។ នៅរដូវវស្សា ស្ថានីយ៍វារីអគ្គិសនីធុនតូចនេះ បានដំណើរការផលិតថាមពលពេញ ២៤ម៉ោង។ តែចូលដល់រដូវប្រាំង ការផលិតត្រូវបានកាត់បន្ថយដោយចាប់ដំណើរការពីម៉ោង ៤រសៀល រហូតដល់ត្រឹមម៉ោង ៩យប់ តែប៉ុណ្ណោះ ព្រោះត្រូវសន្សំទឹកដើម្បីធានាដល់និរន្តភាពនៃការផលិតថាមពលអគ្គិសនីនៅទីនេះ។




