កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍តាមរយៈសារជាសំឡេងថា៖ “រហូតមកដល់ពេលនេះ ភាពស៊ាំកំពុងតែកើតឡើងនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយការឆ្លងនៅរាជធានីភ្នំពេញ ក៏មានការធ្លាក់ចុះផងដែរ”។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ដូច្នេះវាជាចំណុចវិជ្ជមានមួយ ឈានទៅដល់ការបើកសង្គមសេដ្ឋកិច្ចនៅទូទាំងប្រទេសឡើងវិញ ក្នុងនោះក៏មានវិស័យអប់រំផងដែរ។ ក្នុងសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដដែល ក៏បានសង្កត់ធ្ងន់ថា សម្ដេចក៏បានស្នើដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩ ផងដែរ៕