ដី ៥០ហិកតានៅ «ភ្នំគូលែន» រដ្ឋបើកភ្លើងខៀវឲ្យក្រុមហ៊ុនឯកជនចំនួន ៥វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងជាក់ស្តែង របស់ក្រុមហ៊ុនឯកជនស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» (ទំហំដីមិនលេីសពី ១០ហិកតា ក្នុងមួយគម្រោង) សរុបចំនួន ០៥គម្រោង ស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះពិនិត្យដល់ទីតាំងដោយផ្ទាល់ នៅថ្ងៃទី០២ ខែកញ្ញា ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមាន​ការចូលរួមពី លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន អភិបាល​ស្រុកស្វាយលេី​ និងស្រុកសូទ្រនិគម តំណាងអាជ្ញាធរជាតិអប្សរា​ ប្រធានមន្ទីខេត្តសៀមរាប​ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអ្នកស្នើសុំ ។

ការចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាលើករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ០៥គម្រោងជាលទ្ធផល​ ក្រុមការងារ​ គាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលេី​ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន​ និងអាជ្ញាធរជាតិអប្សរា​ នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លេីបុរាណវិទ្យា​ និងអេកូឡូស៊ី​ មុននឹងដាក់ស្នេីសុំការពិនិត្យសម្រេចពីឯកឧត្តម​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕