ស្អាតប្លែកដូចនៅបរទេស គម្រោងសួនច្បារខ្នាតយក្សក្រោមស្ពានព្រែកតាមាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពេលដ៏ខ្លីខាងមុខនេះ សួនច្បារស្ពានព្រែកតាមាក់ដ៏ធំនិងស្រស់ស្អាត នឹងលេចចេញជារូបរាងហើយ សម្រាប់ប្រជាពលរដ្ឋដែលនិយមចូលចិត្តដើរហាត់ប្រាណនៅតាមសួនច្បារ ជិះកង់លម្ហែកម្សាន្តរៀងរាល់ល្ងាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង សួនច្បារនេះស្ថាបនាឡើងនៅលើផ្ទៃដីទំហំប្រមាណជាង ១ហិកតា នឹងមានបំពាក់ឧបករណ៍ហាត់ប្រាណ ជាកន្លែងលំហែរកម្សាន្តប្របតាមមាត់ទន្លេ បម្រើជូនសម្រាប់មនុស្សគ្រប់វ័យ រួមទាំងស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែអមសងខាងស្ពានផងដែរ។

ជាមួយគ្នានេះ កាលពីថ្ងៃទី៥ ម្សិលមិញ  លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យដំណើការស្ថាបនាសួនច្បារ ដែលជាអំណោយរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល មានទីតាំងស្ថិតនៅបរិវេណខាងក្រោមស្ពានព្រែកតាមាក់ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

 បើតាមគម្រោងសួនច្បារស្ពានព្រែកតាមាក់នេះ មានរៀបចំដើមឈើ បៃតងខ្ចី បរិស្ថានស្រស់ស្អាត ជាម្លប់ត្រជាក់ សម្រាប់មនុស្សគ្រប់វ័យសម្រាកលំហែ​ និងទេសចរណ៍កម្សាន្ត៕