កោះពស់ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍទៅជារីសតលំហែកាយ លក្ខណៈអភិជន ប្រកបទៅដោយឯកជនភាពនៅលើកោះ។
គម្រោងមានការសាងសង់ផ្ទះវីឡាបែបប្រណិតសរុប ៣៦ខ្នង សុទ្ធសឹងតែនៅជាប់មាត់សមុទ្រ និងបែងចែកចេញជា៥ប្រភេទ រួមមានវីឡាអរឃីត (Orchid) វីឡាឡូធឹស (Lotus) វីឡាផ្លាំមឺរៀ (Plumeria) វីឡាមែកណូលៀ (Magnolia) និងវីឡាចាស្មីន (Jasmine)។


ទំហំផ្ទះនីមួយៗសុទ្ធតែធំៗ ពោលគឺរហូតដល់ ៥៦៥ម៉ែត្រការ៉េ ដោយមានការរចនាយ៉ាងល្អឥតខ្ចោះ ស័ក្កសមខ្ទង់ចំណាយរាប់លានដុល្លារ។ បើទោះបីអភិវឌ្ឍនៅលើកោះ តែការធ្វើដំណើរទៅមកមិនពិបាកមកប្រជុំជនក្រុងព្រះសីហនុមិនពិបាកនោះទេ តាមរយៈស្ពានដែលក្រុមហ៊ុនបានសាងសង់រួចរាល់តភ្ជាប់ពីកោះមកដីគោក។


គម្រោងវីឡាលំហែកាយបែបអភិជននេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន កោះពស់ (ខេមបូឌា) អ៊ីនវេសមិនគ្រុប អិលធីឌី (KPIG)។ បើតាមប្រភពមួយទម្លាយតម្លៃផ្ទះអភិជននៅលើកោះពស់ មួយល្វែងចាប់ពីខ្ទង់លានដុល្លារទៅ៕