បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ៩ ខែក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញកង់ទៅទីផ្សារក្រៅប្រទេសបានចំនួន១.៨៦លានគ្រឿង រកចំណូលបានជាង ៤០០ លានដុល្លារ។ អាមេរិក និងអឺរ៉ុបជាទីផ្សារធំបំផុតសម្រាប់នាំចេញកង់ពីកម្ពុជា។
ស្ថិតិខែមីនា ២០២១ កម្ពុជាមានរោងចក្រផលិតកង់ធំៗចំនួន ៥ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទីតាំងផលិតនិងដំឡើងកង់ធំបំផុតរបស់កម្ពុជា សម្រាប់នាំចេញទៅកាន់ប្រទេសចំនួន៥០ក្នុងពិភពលោក មានដូចជា សហរដ្ឋអាមេរិក អាលឺមង់ អង់គ្លេស អូស្រ្តាលី កាណដា ដាណឺម៉ាក់ ក្រិច ស្វីស កូរ៉េ អ៊ីតាលី ឥណ្ឌា ជប៉ុន ចិន និងណ័រវេ និងមានប្រទេសមួយចំនួទៀត។
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ាន និងលេខ ៥ លើពិភពលោកក្នុងនាមជាប្រទេសដែលនាំចេញកង់ទៅទីផ្សារអន្តរជាតិច្រើនជាងគេក្នុងឆ្នាំ ២០២០។ កាលឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ ជាង៥០០លានដុល្លារ៕