អ្នក​ឧកញ៉ា គួច ម៉េងលី កុំ​ចូលចិត្ត​ការ​ងារ​​ក្នុង​ម៉ាស៊ីន​ត្រជាក់ពេក ជំនាញ​បច្ចេកទេស​មិន​ត្រូវ​ការ​សញ្ញាបត្រ រៀន​ខ្លី អាច​ចេញ​​រក​លុយ​បានភ្លាម

សង្គម​ និង​សេដ្ឋកិច្ច

ពីមួយឆ្នាំទៅមួយឆ្នាំប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ដែលយើងឃើញថាទីផ្សារការងារកំពុងត្រូវការយ៉ាងខ្លាំងចំពោះអ្នកមានបច្ចេកទេសពិតប្រាកដ ហើយ​ទៅថ្ងៃខាងមុខកម្ពុជាត្រូវការអ្នកបច្ចេកទេសជាច្រើន។ ក៏ប៉ុន្តែមាននិស្សិតជាច្រើននៅមិនទាន់អាចសម្រេចចិត្តថា តើគួររៀនជំនាញបច្ចេកទេសឬរៀននៅសាកលវិទ្យាល័យនៅឡើយទេ។​ បើតាមប្រសាសន៍ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា និស្សិតភាគច្រើនចូលចិត្តជ្រើសរើសជំនាញដែលខ្លួនអាចធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់និងមានអ្នករៀនច្រើន ខណៈមាននិស្សិតតិចតួចបំផុតសិក្សាមុខវិជ្ជាបច្ចេកទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមពិតទៅការងារបច្ចេកទេសមានប្រាក់ខែច្រើន ហើយមានទីផ្សារការងារទូលាយណាស់។ សព្វថ្ងៃនេះគេត្រូវការអ្នកបច្ចេកទេសច្រើនខ្លាំងណាស់។​ ក្នុងនាមជាអ្នកដឹកនាំសាលាឯកជនមួយរូប អ្នក​ឧកញ៉ា​បានលើកឡើងថា ជំនាញបច្ចេកទេសអត់ត្រូវការសញ្ញាបត្រត្រូវ​ការ​ចំណាយពេល​រាប់​ឆ្នាំ។ នៅតាមសសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺមានការសិក្សារយៈពេលខ្លី តែអាចធានាទទួលបានការងារធ្វើនិងប្រាក់ចំណូលខ្ពស់។

ការវិនិយោគទៅលើការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាដំណើរឆ្ពោះដ៏ត្រឹមត្រូវជួយបង្កើតធនធានមនុស្សនៅកម្ពុជា។ ការចូលរួមគ្នាជាមួយវិស័យឯកជនជាមួយរាជរដ្ឋាភិបាលដើម្បីធ្វើការបណ្ដុះបណ្ដាលយុវជននិងប្រជាពលរដ្ឋទូទៅជា​ឱកាសទទួលបានមានជំនាញវិជ្ជាជីវៈមួយច្បាស់ ដើម្បីទៅធ្វើការនៅទីផ្សារការងារដែលជាតម្រូវការយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ។ បច្ចុប្បន្ន​នេះ​ចំនួនអ្នក​​អ្នកជំនាញបច្ចេកទេសដែល​សិក្សា​នៅ​តាម​សាលារដ្ឋនិងសាលាឯកជន មិនទាន់បំពេញ​គ្រប់គ្រាន់ទៅនឹងតម្រូវការទីផ្សារការងារនោះទេ។