បុរីប៉េង ហូត ជាគម្រោងបុរីដ៏ធំបំផុត ហើយមានកេរ្តិ៍ឈ្មោះដែលអតិថិថិជនទុកចិត្ត។ គម្រោងបុរីមួយនេះមានការពង្រីកឥតឈប់ឈរ។ គម្រោងធំបំផុតនៅបឹងស្នោ ដែលត្រូវបានគេដឹងថាបានចាយទុនរយលានដុល្លារ ហើយបានពង្រីកស្ទើរក្លាយជាក្រុងរណបមួយទៅហើយ។
បុរីសម្រាប់អ្នកមានជីវភាពលំដាប់ខ្ពស់នេះ មានចំណុចទាក់ទាញជាច្រើនទើបបានអតិថិជនទាំងក្នុងស្រុក និងមកពីក្រៅប្រទេសហ៊ានកក់លុយរាប់ម៉ឺនដុល្លារ តាំងពីបុកគ្រឹះសំណង់ដោយមិនស្ទាក់ស្ទើរចិត្ត។
ចំណុចពិសេសនៃគម្រោងបុរីប៉េង ហួតដែលអន្ទងចិត្តអតិថិជនចាប់ចិត្តចង់ទៅរស់នៅមាន៖
-បរិយាកាសមនោរម្យស្រួលដកដង្ហើម តាំងពីចូលដល់ខ្លោងទ្វារគម្រោង
-ការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិ ផ្តល់ក្តីសុខរមនា
-ម៉ូតផ្ទះទាន់សម័យ សំណង់រឹងមាំ បង្ហាញពីឧត្តមភាព និងសុភមង្គល
-ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងបម្រើសេវាកម្មគ្រប់ប្រភេទ មិនចាំបាច់ចេញទៅណាឆ្ងាយ
-សួននិងកន្លែងកម្សាន្តសម្រាប់កុមារប្រកបដោយសុវត្ថិភាព និងអនាម័យ
-ទទួលបានការបញ្ចុះតម្លៃពិសេសពីដៃគូសហការរបស់បុរី ប៉េង ហួត
គួរបញ្ជាក់ថា តាមផ្លូវជាតិលេខ ១ បុរីប៉េងហួតបឹងស្នោគឺជាគម្រោងបុរីធំជាងគេ មានលំនៅដ្ឋានតូចធំរាប់ម៉ឺនល្វែងបានសាងសង់ និងកំពុងសាងសង់ពង្រីកឥតឈប់ឈរ លើផ្ទៃដីរាប់រយហិកតា។ ក្នុងបុរីប្រមូលផ្តុំដោយផ្ទះម៉ូដប្លែកៗដូចជាផ្ទះហ្សបហោស៍ វីឡាទោល វីឡាភ្លោះ និងភូមិគ្រឹះតម្លៃរាប់លានដុល្លារ ហើយនៅក្នុងបុរីមានគ្រប់សេវាកម្មប្រៀបបដូចជាកូនទីក្រុងមួយទៅហើយមានហាងលក់អាហារតូចធំ សាលារៀនជាដើម។ ជាពិសេសនោះ ម្ចាស់បុរីបានរៀបចំសួនកំសាន្ដបែបអឺរ៉ុបប្លែកមុនគេនៅស្រុកខ្មែរនៅក្នុងគម្រោងបុរីប៉េងហួតបឹងស្នោ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ទាំំងខាងក្នុងបុរីនិងមកពីក្រៅទៅលេងឥតដាច់៕