បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ យ៉ាងណាក្តី តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុន FLOURISH GARMENT មានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។
គួររម្លឹកជូនថា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីខែសីហាកន្លងទៅ បានសម្រេចអនុម័តចុះបញ្ជីដល់ក្រុមហ៊ុនចំនួន ១៥ ក្នុងការស្នើសុំវិនិយោគលើវិស័យផ្សេងៗគ្នា ដែលគិតជាទឹកប្រាក់មានប្រមាណ ៩៨.៤លានដុល្លារអាមេរិក និងអាចបង្កើតបានរាប់ពាន់កន្លែងផងដែរ៕