មិនខ្លាចគ្រាប់កាំភ្លើង ធន់នឹងការបំផ្ទុះគ្រាប់បែក កំពូលរថយន្តប្រណិត និងសុវត្ថិភាពពិសេសម៉ាក Rolls Royce Cullinan តម្លៃរហូតដល់ ១,៧ លានដុល្លារ បង្ហាញខ្លួននៅហាងលក់រថយន្ត គឹមស្រ៊ុនព្រីមៀមអូតូ (Kimsrun Premium Auto) ក្នុងរាជធានីភ្នំពេញ។



រថយន្តម៉ាក Rolls Royce Cullinan ដ៏ល្បីល្បាញ និងផលិតតាមការកុម្ម៉ង់ មានតែមួយគ្រឿងគត់លើពិភពលោកនេះ មានឈ្មោះពេញហៅថា Rolls Royce Cullinan Black Badge Long Armored and Extended។
តាមការឱ្យដឹងពីអ្នកគ្រប់គ្រងទូទៅនៅហាងលក់រថយន្តទំនើបដ៏ល្បីឈ្មោះនៅកម្ពុជា Kimsrun Premium Auto បញ្ជាក់ថា រថយន្ត Rolls Royce Cullinan មួយគ្រឿងនេះ ត្រូវបានក្រុមហ៊ុនលក់រថយន្តលោក កុម្ម៉ង់យក option ដ៏ពិសេសដាច់គេ និងមានតែមួយលើលោក។ ជាប្រភេទរថយន្តដែលផ្ដល់សុវត្ថិភាពខ្ពស់កម្រិតពិភពលោក ជាពិសេស មានសមត្ថភាពអាចធន់នឹងការបាញ់ដោយគ្រាប់កាំភ្លើង និងដាក់គ្រាប់បែកបំផ្ទុះបាន ដោយគ្មានបញ្ហាឡើយ!



រថយន្តស្បែកគង់ តម្លៃជាង ១,៧លានដុល្លារ ប្រភេទ SUV តួខ្លួនវែង ដ៏ទំនើប និងប្រណិតផុតគេលើលោក Rolls Royce Cullinan Black Badge Long Armored and Extended 1 of 1 កំពុងដាក់តាំងលក់ជូនអតិថិជននៅហាងលក់រថយន្តទំនើប គឹមស្រ៊ុនព្រីមៀមអូតូ ទីតាំង ៖ ស្ថិតលើ វិថី ព្រះមុនីវង្ស , ជាប់ សណ្ឋាគារ ភ្នំពេញ។ សម្រាប់អតិថិជន ដែលចាប់អារម្មណ៍ចង់ក្លាយជាម្ចាស់រថយន្តលំដាប់អភិជនផលិតជាពិសេស និងមានតែមួយគ្រឿងលើលោកនេះ អាចទាក់ទងទៅលេខ ៖ 017 98 5555/060 98 5555 /097 98 55555 ៕ ប្រភព និងរូបភាព៖ ហាងលក់រថយន្ត គឹមស្រ៊ុនព្រីមៀមអូតូ



