បើតាមលោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទាក់ទងការយកពន្ធនាំចូលរថយន្ត កម្ពុជាអនុវត្តការយកពន្ធទាបជាងប្រទេសក្នុងតំបន់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានលើកបង្ហាញពីអត្រាគិតពន្ធនាំចូលរថយន្តសរុប (មានពន្ធនាំចូល អាករពិសេស និង VAT) ដោយប្រៀបធៀបប្រទេសជិតខាងមួយចំនួនក្នុងតំបន់អាស៊ានមានដូចតទៅ៖
-កម្ពុជាយកពន្ធនាំចូលរថយន្ត ១៣០,១៧%
-ថៃយកពន្ធនាំចូលរថយន្ត ១៨៩%
-វៀតណាមយកពន្ធនាំចូលរថយន្ត ២៩៤%
-ឡាវយកពន្ធនាំចូលរថយន្ត ១៩៣%
-ឥណ្ឌូណេស៊ីយកពន្ធនាំចូលរថយន្ត ២៧១%
-ហ្វីលីពីនយកពន្ធនាំចូលរថយន្ត ១៣១%