ធនាគារជាតិបានជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ពីការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ១០០.០០០.០០០ ដុល្លារអាមេរិក (មួយរយលានដុល្លារអាមេរិក) សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសជូនដំណឹងនេះ ដើម្បីឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករ ប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមតាមការគួរ។ ចំពោះកាលបរិច្ឆេទ និងទំហំទឹកប្រាក់ដេញថ្លៃជាក់ស្តែង នឹងជូនដំណឹងនាពេលក្រោយទៀត។