ខេត្តត្បូងឃ្មុំ ផ្តល់ទំហំដីប្រមាណជាង ១ម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុនស្វែងរុករករ៉ែមាស រយៈពេល ៣ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល សម្រេចផ្តល់អាជ្ញាបណ្ណថ្មីមួយទៀត ក្រុមហ៊ុនរ៉ែមាសអូស្ត្រាលី Renaissance Minerals (Cambodia) ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺន ហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលកម្ពុជាក៏បានប្រកាសភាពជោគជ័យលើកដំបូងក្នុងការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីពេលថ្មីៗកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន Renaissance Minerals អាជ្ញាបណ្ណស្វែងរុករករ៉ែមាសនេះ ក្រុមហ៊ុន មានសិទ្ធិស្វែងរុករករ៉ែមាសនៅលើទីតាំងទំហំ ១០៧គីឡូម៉ែតក្រឡា ដែលមានដីប្រមាណជាង ១ម៉ឺនហិកតា ក្នុងរយៈពេល ៣ឆ្នាំ គឺដល់ឆ្នាំ ២០២៤។

សូមបញ្ជាក់ថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

លើសពីនេះ ផលិតកម្មចម្រាញ់រ៉ែមាស ក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីមួយនេះ រំពឹងថា នឹងអាចផលិតមាសបាន ៣តោន នៅខេត្តមណ្ឌលគីរី ខណៈក្រុមហ៊ុនបាននាំចេញមាសពាក់កណ្តាលសម្រេចលើកដំបូង ប្រមាណ២០០គីឡូ ទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលីរួចមកហើយ៕