ទៅទិញ​ទំនិញ​នៅ​ហាង​ 7-Eleven នៅជ្រោយ​ចង្វា មិន​បាច់ប្រើលុយ​សុទ្ធទៀតទេ

សង្គម​ និង​សេដ្ឋកិច្ច

ហាង​ 7-Eleven ដែលទើប​បើក​ថ្មីថ្មោង​នៅជ្រោយ​ចង្វារ និង​សាខា​ផ្សេងទៀត ពេល​នេះអតិថិជន​អាច​ប្រើប្រាស់កម្មវិធី TrueMoney Wallet ក្នុងការទិញទំនិញ ហើយ​អាច​ទទួលបានការបង្វិលប្រាក់ត្រលប់មកវិញ និងរង្វាន់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះទ្រូម៉ាន់នីបានបង្កើតភាពជាដៃគូជាមួយហាង 7-Eleven អាច​ឲ្យ​អតិថិជន​​ចូ​លទិញទំនិញផ្សេងៗ ដោយប្រើប្រាស់ការទូទាត់តាមកម្មវិធី TrueMoney Wallet ដែល​នឹង​ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតផងដែរដូចជា ការទទួលបានការបង្វិលប្រាក់ត្រលប់មកវិញ និងរង្វាន់ផ្សេងទៀត។

បើ​តាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន អតិថិជនដែលប្រើប្រាស់​កម្មវិធីទូទាត់ TrueMoney Wallet មានសិទ្ធិទទួលបានការបង្វិលប្រាក់ត្រលប់មកវិញ ២០% សម្រាប់រាល់ការទិញទំនិញដែលទូទាត់តាមការស្គែន QR Code។

យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ៕