ទើបទៅដល់ប្រទេសកូរ៉េមិនបានប៉ុន្មានថ្ងៃផង លោកជំទាវ ជ្រឹង បុទុមរង្សី បានធ្វើដំណើរទៅពិនិត្យមើលពីការការស់នៅរបស់បងប្អូនខ្មែរនៅទីក្រុងអានសាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកជំទាវ ដែលទើបទទួលបានភារកិច្ចថ្មីជាបេសកកម្មទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានទៅទស្សនកិច្ចនៅទីក្រុងអានសាននៅមិនឆ្ងាយពីទីក្រុងសេអ៊ូល ដែលមានបងប្អូនខ្មែរជាច្រើនរស់នៅកំពុងប្រកបអាជីវកម្មផ្សេងៗ មានទាំងបើកភោជនីយដ្ឋានខ្មែរផងដែរ។ គោលដៅធំមួយទៀត គឺលោកជំទាវចង់ស្វែងយល់ពីផលិតខ្មែរនៅលេីទីផ្សារកូរ៉េ និងសិក្សាពីតម្រូវការផលិតផលនៅលេីទីផ្សារបច្ចុប្បន្ន ដេីម្បីជម្រុញការនាំចូលផលិតផលខ្មែរមកកាន់ទីផ្សារប្រទេសសេដ្ឋកិច្ចធំមួយនេះ៕




