ទិដ្ឋភាពក្រុងតាខ្មៅនាពេលយប់បច្ចុប្បន្នមើលពីលើអាកាស ពិតជាមានសោភណ្ឌ័ភាពស្រស់ស្អាតភ្លឺគ្រប់កន្លែងមិនចាញ់ក្រុងភ្នំពេញនោះទេ។


ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីទីក្រុងស្អាតអាជ្ញាធរខេត្តកណ្តាលបានចាប់ផ្តើមពង្រាយបង្គោលភ្លើងបំភ្លឺផ្លូវតាមសង្កាត់ក្នុងក្រុង មិនតែប៉ុណ្ណោះក៏គ្រោងពង្រាយតាមផ្លូវជាតិសំខាន់ៗ និងតាមប្រជុំជននានា។
បើតាមប្រភពពីអាជ្ញាធរខេត្តកណ្តាល ក្រៅពីការដំឡើងភ្លើងបំភ្លឺផ្លូវសាធារណៈនៅក្នុងទីក្រុងតាខ្មៅនៅគ្រប់ផ្លូវទាំងអស់ក្នុងក្រុងក៏ដូចជានៅតាមផ្លូវសំខាន់ៗមួយចំនួននៅតាមបណ្ដាស្រុកតាមផ្លូវជាតិ នៅតាមបណ្ដាបង្គោលភ្លើងតាមតំបន់មួយចំនួន គ៏នឹងបំពាក់កាមេរ៉ា ដើម្បីងាយស្រួលក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព
គួរបញ្ជាក់ថា ក្រុងតាខ្មៅមានចម្ងាយប្រហែល ១១ គម. ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ដោយសារជាតំបន់ប្រជុំជនមានមនុស្សរស់នៅកុះករ មានមានការអភិវឌ្ឍគ្រប់វិស័យរួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ទើបគេតែងតែប្រដូចកូនទីក្រុងមួយនេះជាទីក្រុងរណបរបស់រាជធានីភ្នំពេញ៕

